**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន

រដ្ឋធានីហ្សាការតា បានវ៉ាដាច់រាជធានីតូក្យូ ក្លាយជារដ្ឋធានីដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតរបស់ពិភពលោក

បរទេស៖ យោងតាមរបាយការណ៍ទស្សនវិស័យនគរូបនីយកម្មពិភពលោកឆ្នាំ២០២៥ របស់អង្គការសហប្រជាជាតិ រដ្ឋធានីហ្សាការតា បានវ៉ាដាច់រាជធានីតូក្យូ ក្លាយជារដ្ឋធានីដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតរបស់ពិភពលោក ដោយបច្ចុប្បន្នមានប្រជាជនរស់នៅជិត៤២លាននាក់។

ការផ្លាស់ប្ដូរនេះ គឺជាពេលវេលាប្រវត្តិសាស្ត្រមួយនៅក្នុងឋានានុក្រមទីក្រុងសកល និងគូសបញ្ជាក់ពីរបៀបដែលទីក្រុងនានានៅអាស៊ី កំពុងពង្រីកយ៉ាងឆាប់រហ័ស។ តួលេខចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិបង្ហាញថា នៅឆ្នាំ២០២៥ រដ្ឋធានី និងរាជធានីនានា មានប្រជាជនរស់នៅ៤៥ភាគរយនៃប្រជាជន៨,២ពាន់លាននាក់របស់ពិភពលោក ច្រើនជាងទ្វេដងនៃចំណែក២០ភាគរយក្នុងឆ្នាំ១៩៥០។ ទីប្រជុំជនមានចំនួន៣៦ភាគរយទៀត ខណៈតំបន់ជនបទឥឡូវនេះ មានប្រជាជនរស់នៅត្រឹមតែ១៩ភាគរយនៃចំនួនប្រជាជនពិភពលោក។

រដ្ឋធានីហ្សាកាតាឈរនៅលំដាប់កំពូលនៃបញ្ជីទីក្រុងធំៗរបស់ពិភពលោក បន្ទាប់មក គឺរដ្ឋធានីដាកានៅប្រទេសបង់ក្លាដែស មានប្រជាជនរស់នៅប្រហែល៣៧លាននាក់ និងរាជធានីតូក្យូនៅប្រទេសជប៉ុន មានប្រជាជនរស់នៅ៣៣លាននាក់ ធ្វើឱ្យតូក្យូដែលធ្លាប់ជារាជធានីលេខមួយជាយូរមកហើយ ធ្លាក់ចុះមកចំណាត់ថ្នាក់ទីបី។ របាយការណ៍នេះបង្ហាញពីរបៀបដែលផែនទីទីក្រុងត្រូវបានគូរឡើងវិញយ៉ាងខ្លាំង ក្នុងរយៈពេលកន្លះសតវត្សរ៍ចុងក្រោយនេះ។ ចំនួនទីក្រុងធំៗ ដែលមានប្រជាជនរស់នៅ១០លាននាក់ ឬច្រើនជាងនេះ បានកើនឡើងបួនដង ដោយកើនពី៨នៅឆ្នាំ១៩៧៥ ដល់៣៣នៅឆ្នាំ ២០២៥ ក្នុងនោះ១៩ទីក្រុងស្ថិតនៅក្នុងទ្វីបអាស៊ី។ នៅឆ្នាំ២០៥០ ចំនួនសរុបនោះត្រូវបានគេព្យាករថា នឹងឡើងដល់៣៧ ខណៈទីក្រុងដូចជា Addis Ababa, Dar es Salaam, Hajipur និងរាជធានីគូឡាឡាំពួរ លើសពីកម្រិត១០លាននាក់។

អង្គការសហប្រជាជាតិកត់សម្គាល់ថា ពីរភាគបីនៃកំណើនប្រជាជនពិភពលោក ចាប់ពីពេលនេះដល់ឆ្នាំ២០៥០ នឹងកើតឡើងនៅក្នុងទីក្រុង ខណៈចំនួនប្រជាជននៅជនបទត្រូវបានគេរំពឹងថា នឹងឡើងដល់កំពូលនៅទសវត្សរ៍ឆ្នាំ២០៤០ ហើយបន្ទាប់មកធ្លាក់ចុះ។ ដោយក្រឡេកមើលទៅអនាគត តុល្យភាពក្នុងចំណោមទីក្រុងធំៗនឹងបន្តផ្លាស់ប្ដូរ។ ទីក្រុងដាកា និងសៀងហៃ ត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងចំណោមទីក្រុងធំៗមានការរីកចម្រើនលឿនបំផុត ដោយមានអត្រាកំណើនជិត៥ភាគរយក្នុងមួយឆ្នាំ រវាងឆ្នាំ២០២៥ និង២០៥០។ នៅពាក់កណ្តាលសតវត្សរ៍នេះ រដ្ឋធានីដាកាត្រូវបានគេព្យាករថា នឹងក្លាយជាទីក្រុងធំជាងគេបំផុតរបស់ពិភពលោក ដោយមានប្រជាជនប្រហែល៥២,១លាននាក់ នាំមុខរដ្ឋធានីហ្សាការតា ដែលមានប្រជាជន៥១,៨លាននាក់ ខណៈចំនួនប្រជាជនរាជធានីតូក្យូ ត្រូវបានគេព្យាករថានឹងថយចុះមកត្រឹមប្រហែល៣០,៧លាននាក់ និងធ្លាក់ចុះមកត្រឹមចំណាត់ថ្នាក់ទីប្រាំពីរនៅក្នុងចំណាត់ថ្នាក់ពិភពលោក។

ការផ្លាស់ប្ដូរប្រជាសាស្ត្រកំពុងកើតឡើង ខណៈប្រទេសឥណ្ឌូណេស៊ី ដែលឥឡូវនេះមានប្រជាជនប្រហែល២៨៦លាននាក់ និងជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទីបួននៅលើពិភពលោក កំពុងរៀបចំផ្លាស់ប្ដូររដ្ឋធានីរបស់ខ្លួនពីរដ្ឋធានីហ្សាការតាទៅកាន់ទីក្រុងនូសាន់តារ៉ា ដែលទើបសាងសង់ថ្មីនៅលើកោះ Borneo៕

អត្ថបទដែលជាប់ទាក់ទង