**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

ក្រុងម៉ាណដាលូយ៉ុងរបស់ហ្វ៊ីលីពីន នឹងសិក្សារៀនសូត្រពីរាជធានីភ្នំពេញ លើការរៀបចំក្រុង

ភ្នំពេញ៖ ជំទាវ ខា មេលីតា មែនឈី អាហ្គីឡា អាបាឡូស ( Carmelita ” Menchie ” Aguilar Abalos ) អភិបាលក្រុងម៉ាណដាលូយ៉ុង (Mandaluyong ) នៃសាធារណរដ្ឋហ្វ៊ីលីពីន បានបញ្ជាក់ថា ក្រុងម៉ាណដាលូយ៉ុង ( Mandaluyong) នៃសាធារណរដ្ឋហ្វ៊ីលីពីន នឹងសិក្សារៀនសូត្រពីរាជធានីភ្នំពេញ លើការរៀបចំក្រុងពិសេស គឺការរៀបចំសណ្ដាប់ធ្នាប់នៃការកាត់ខ្សែកាប្លអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដី ខណៈរាជធានីភ្នំពេញ គឺជារាជធានីដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏ជាទីក្រុងដែលមានសោភ័ណ្ឌភាព មានសណ្ដាប់ធ្នាប់ល្អ ជាទីក្រុងមានភាពវៃឆ្លាត។

លោក ជំទាវ ខា មេលីតា មែនឈី អាហ្គីឡា អាបាឡូស លើកឡើងបែបនេះ ក្នុងឱកាសលោកជំទាវជំនួបសម្ដែងការគួរសម ជាមួយឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅសាលារាជធានីភ្នំពេញ។

លោកជំទាវ ខា មេលីតា មែនឈី អាហ្គីឡា អាបាឡូស បានមានប្រសាសន៍ថា ទីក្រុងម៉ាណដាលូយ៉ុង របស់លោកជំទាវជាទីក្រុងតូច តែជាទីក្រុងដែលបានជាប់ចំណាត់ថ្នាក់លេខ២ នៅប្រទេសហ្វីលីពីន មានទំហំត្រឹមតែ២២,២៤គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅអចិន្ត្រៃយ៍ត្រឹមតែ៤៥ម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្តែទីក្រុងមួយនេះ មានប្រជាពលរដ្ឋចេញ ចូលរកស៊ី រហូតទៅដល់២លាន៣សែននាក់ ដែលចំនួននេះប្រហាក់ប្រហែលនិងរាជធានីភ្នំពេញដែរ។

លោកជំទាវ បានបញ្ជាក់ថា ការមកបំពេញទស្សនកិច្ចនិងសម្ដែងការគួរសម នាពេលនេះមានគោលបំណងចង់សិក្សារៀនសូត្រ ពីរាជធានីភ្នំពេញ លើការរៀបចំក្រុង ពិសេសគឺការកាត់ខ្សែកាប្លខ្សែអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដី។ នេះជាគំរូដ៏ល្អរបស់រាជធានីភ្នំពេញដែលនាំឲ្យរាជធានីមួយនេះមានភាពស្រស់ស្អាតនិងឆ្លាតវៃ។ ការមកបំពេញទស្សនះកិច្ចនិងសិក្សាស្វែងយល់ រៀនសូត្រពីរាជធានីភ្នំពេញ វាមិនគ្រាន់តែជាការផ្សារភ្ជាប់ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្សាភ្ជាប់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមកថែមទៀត។

លោកជំទាវបន្តថា គំរូដ៏ល្អរបស់រាជធានីភ្នំពេញដែលកាត់ខ្សែកាប៌ដាក់ទៅក្រោមដី វាមិនត្រឹមតែលើកសោភ័ណភាពរាជធានីភ្នំពេញប៉ុណ្ណោះទេ។ប៉ុន្តែវាបានកាត់បន្ថយនូវគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ថែមទៀតផង។ ក្រោយការសិក្សារៀនសូត្រពីរាជធានីភ្នំពេញ ទីក្រុងម៉ាណដាលូយ៉ុង និងមានភាពស្រស់ស្អាតមានសោភ័ណភាព ជាទីក្រុងដែលមានភាពវ័យឆ្លាត ដូចទីក្រុងភ្នំពេញដែរ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានលើកឡើងពីភូមិសាស្រ្តក៏ដូចជាប្រវត្តិនៃការកកើតរបស់រាជធានីភ្នំពេញ។ រាជធានីភ្នំពេញជាទីក្រុងដែលមានប្រវត្តិដ៏សែនជូរចត់ នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដោយវាបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងរបស់រាជធានីភ្នំពេញ។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមួយនេះមានការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា រាជធានីភ្នំពេញមិនបានទទួលរងនៅការជនលិចដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនោះទេ ទាំងនេះគឺដោយសារយើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូក្រោមដីល្អ ហើយគួបផ្សំនិងស្ថានភាពភូមិសាស្ត្ររបស់ប្រទេសកម្ពុជា មានភាពល្អប្រសើរ អំណោយផលផងដែរនោះ ទើបមិនបណ្ដាលឲ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរដូចប្រទេសក្បែរខាងរបស់កម្ពុជា។

ឯកឧត្ដម ឃួង ស្រេង ក៏បានបន្តទៀតថា រាជធានីភ្នំពេញមានតំបន់ទេសចរណ៍ជាច្រើន ហើយនៅពេលថ្មីៗនេះ យើងបានបង្កើតឲ្យមានតំបន់ទេសចរថ្មីមួយទៀត នោះគឺផ្លូវថ្មើជើងចតុមុខ។ តំបន់ទេសចរថ្មីនេះ ទទួលបានការគាំទ្រនិងពេញនិយមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ដោយក្នុងមួយថ្ងៃមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិប្រមាណជាង១០ម៉ឺននាក់ មកដើរលេងកំសាន្ត។ ជាមួយគ្នានេះរាជធានីភ្នំពេញក៏មានគម្រោងបង្កើតឲ្យមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតផងដែរ។

ឯកឧត្ដមអភិបាលរាជធានីក៏បានបញ្ជាក់ផងដែរថា៖ គម្រោងកាត់ខ្សែកាប្ល ខ្សែអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដីនេះ រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តគម្រោង កាលពីឆ្នាំ២០១៥ ជាគំរោងនិងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ប៉ុន្តែដោយការរំខានដោយជម្ងឺ covid-19 គម្រោងនេះមិនត្រូវបានបញ្ចប់ទៅតាមផែនការនោះទេ គឺអាចបញ្ចប់នៅក្នុងឆ្នាំ២០២៩៕

អត្ថបទដែលជាប់ទាក់ទង