**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

អភិបាលខេត្តមណ្ឌលគិរី ជំរុញដល់កសិករ ត្រូវបង្កើនការដាំដុះដំណាំបន្លែឱ្យបានច្រើន ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ថែមទាំងបង្កើតប្រាក់ចំណូល បង្កើនការងារ និងកាត់បន្ថយការនាំចូល

មណ្ឌលគិរី៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដោយលោក អភិបាលរងខេត្ត ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែរបស់កសិករ Wang lei lei (ជនជាតិចិន) និងជួបសំណេះសំណាល សួរសុខទុក្ខ ជំរុញលើកទឹកចិត្តកសិករដាំបន្លែ នៅខេត្តមណ្ឌលគិរី។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម អភិបាលខេត្ត បានចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែរបស់កសិករ Wang lei lei (ជនជាតិចិន) លើផ្ទៃដីចំនួន ១០ហិកតា ក្នុងនោះដាំដុះក្នុងផ្ទះសំណាញ់ចំនួន ៤០ខ្នង ក្រៅពីនេះ ដាំដុះនៅទីវាលដែលមានប្រភេទបន្លែដូចជា តាសក់វែង ម្ទេសវែង ត្រប់ សណ្ដែកកួរ ល្ពៅ (សុទ្ធសឹងតែពូជដែលមានតម្លៃខ្ពស់) និងដំណាំរួមផ្សំផ្សេងទៀតដែលស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។

សមត្ថភាពផលិតកម្មនាពេលបច្ចុប្បន្ន អាចបាន ២តោនបន្លែចម្រុះ ក្នុងរយ:ពេល ៣ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ។ កសិដ្ឋានដាំដុះបន្លែរបស់កសិករ (ជនជាតិចិន) មានគម្រោងពង្រីក និងបង្កើនផលិតកម្មបន្លែចម្រុះឱ្យបានរហូត ២០តោន ក្នុង ១ថ្ងៃផងដែរ។

ឯកឧត្តម ថង សាវុន បានណែនាំដល់ម្ចាស់កសិដ្ឋានដាំដុះបន្លែ និងកសិករដទៃទៀត ត្រូវអនុវត្ត និងប្រកាន់ខ្ជាប់នូវការថែរក្សាឱ្យបាននូវគុណភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងសហការជាមួយមន្ទីរ ដើម្បីឈានទៅការទទួលបាននូវវិញ្ញាបនកម្មនៃការអនុវត្តតាមគោលការណ៍កសិកម្មល្អ (GAP) ឱ្យសមស្របទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។

ឯកឧត្តម ក៏បានជំរុញដល់កសិករទាំងអស់ ត្រូវបង្កើនការដាំដុះដំណាំបន្លែឲ្យបានច្រើន ដូចជា៖ ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងជ្វាជប៉ុន និងដំណាំបន្លែផ្សេងទៀត ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ថែមទាំងបង្កើតប្រាក់ចំណូល បង្កើនការងារ និងកាត់បន្ថយការនាំចូល និងបង្កើនកិច្ចសហការជាមួយអ្នកទិញ ឱ្យបានល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង