**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

លោក ហ្សេលេនស្គី ត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញផែនការសន្តិភាព គាំទ្រដោយសហរដ្ឋអាមេរិកដើម្បីបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា បាននិយាយថាលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញផែនការសន្តិភាព គាំទ្រដោយសហរដ្ឋអាមេរិកដើម្បីបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី និងពិភាក្សាពីចំណុចខ្វែងគំនិតគ្នាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងកិច្ចចរចាដែលលោកថា សម្ព័ន្ធមិត្តអឺរ៉ុបគួរតែចូលរួមដែរ។

ក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន កំពុងព្យាយាមដោះស្រាយការខ្វែងគំនិតគ្នាលើចំណុចមួយចំនួននៃផែនការសន្តិភាពរបស់លោក ត្រាំ ដោយលោក ហ្សេលេនស្គីទទូចថានឹងទទួលយក ផែនការសន្តិភាពដែលធ្វើឱ្យអ៊ុយក្រែនរឹងមាំ មិនមែនទន់ខ្សោយនោះទេ។

នៅក្នុងសុន្ទរកថាមួយទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ផែនការសន្តិភាពកំពុងស្ថិតនៅលើតុ ហើយយើងត្រៀមខ្លួនជាស្រេចដើម្បីធ្វើដំណើរឆ្ពោះទៅមុខរួមគ្នាជាមួយសហរដ្ឋអាមេរិក ជាមួយលោកប្រធានាធិបតី ត្រាំ។ លោកបន្តទៀតថា ការសម្រេចចិត្តពីសន្តិសុខរបស់អ៊ុយក្រែនត្រូវតែមានអ៊ុយក្រែនចូលរួម ហើយការសម្រេចចិត្តពីសន្តិសុខរបស់អឺរ៉ុបត្រូវតែមានអឺរ៉ុបចូលរួម។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមថានៅសល់ចំណុនខ្វែងគំនិតគ្នាមួយចំនួនតូចប៉ុណ្ណោះដែលទាន់ត្រូវបានដោះស្រាយ នៅក្នុងកិច្ចចរចា ហើយលោកផ្ទាល់បានបញ្ជាឱ្យបេសកជនពិសេសរបស់លោក គឺលោក Steve Witkoff ធ្វើដំណើរទៅរុស្ស៉ី ដើម្បីជួបលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងរដ្ឋលេខាធិការកងទ័ពជើងគោកអាមេរិក លោក Dan Driscoll ជាមួយក្រុមមន្ត្រីអ៊ុយក្រែន។ ក្រុមមន្ត្រីអ៊ុយក្រែនឱ្យដឹងថាលោក Driscoll នឹងទៅដល់ទីក្រុងកៀវ ក្នុងសប្ដាហ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង