**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម ហេង សួរ អញ្ជើញបើកយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»


ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ» ដើម្បីលើកកម្ពស់ការយល់ដឹង ពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងជំរុញវិធានការ ដើម្បីឆ្លើយតបទៅនឹងអំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ ដោយរំលេចនូវការប្ដេជ្ញាចិត្តរបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការបង្កើតវប្បធម៌សុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងការគោរពគ្នា ក្នុងវិស័យការងារនៅកម្ពុជា ជាពិសេសគឺវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងឆ្នាំនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជ្រើសរើសយកប្រធានបទនេះពិតជាបានគ្របដណ្តប់លើការការពារសុវត្ថិភាពរបស់កម្មករនិយោជិត ជាពិសេសការពារសិទ្ធស្រ្តី ដែលងាយរងនូវអំពើហិង្សា និងការបៀតបៀនគ្រប់រូបភាពនៅកន្លែងធ្វើការ ហើយការរៀបចំយុទ្ធនាការនេះ ជាការចូលរួមដ៏សំខាន់របស់កម្ពុជា ជាមួយនឹងពិភពលោកក្នុងការប្រារព្ធទិវា ១៦ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ  របស់អង្គការសហប្រជាជាតិ ក្រោមប្រធានបទ៖ «UNITE ដើម្បីបញ្ចប់អំពើហិង្សាឌីជីថលប្រឆាំងនឹងស្រ្តី និងក្មេងស្រីទាំងអស់» ដើម្បីបង្កើនការផ្សព្វផ្សាយ សំដៅបញ្ចប់អំពើហិង្សានៅកន្លែងធ្វើការ ព្រមទាំងជំរុញដល់ការគិតគូរ និងការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការដាក់ចេញនូវយន្តការបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព សមភាព និងសមធម៌ និងការពង្រឹងការប្តេជ្ញាចិត្តក្នុងការបង្កើតកន្លែងធ្វើការឱ្យមានសុវត្ថិភាព និងគោរពគ្នាទៅវិញទៅមក។

នាឱកាសនោះផងដែរ លោកស្រី Froukje Boele ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ក្នុងពិធីបើកនៃយុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ដែលជាចលនាសកលមួយដែលយើងទាំងអស់គ្នាត្រូវចូលរួមបង្កើតកន្លែងការងារឱ្យមានសុវត្ថិភាពសម្រាប់ស្ត្រី និងក្មេងស្រី។ ជាការពិតណាស់ នៅពេលដែលកន្លែងធ្វើការមានសុវត្ថិភាព និងមានការគោរពសិទ្ធគ្នាទៅវិញទៅមក គឺធ្វើឱ្យមានផលិតភាព និងអាជីវកម្មមានភាពជោគជ័យកាន់តែរីកចម្រើន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយនិយោជក និងតំណាងកម្មករនិយោជិត រៀបចំយុទ្ធនាការដូចគ្នានៅតាមខេត្ត ដើម្បីចូលរួមលើកកម្ពស់ការប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក៏ដូចជាជំរុញការគោរពសិទ្ធិគ្នានៅកន្លែងធ្វើការ។ ម្ចាស់សហគ្រាស និយោជក និងកម្មករនិយោជិត ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាប្រែក្លាយការលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នា ទៅជាវប្បធម៌នៃការអនុវត្តដ៏ល្អប្រសើរមួយ ដែលចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សា និងការបៀតបៀន ដោយផ្អែកលើយេនឌ័រ ក៏ដូចជាធានាបាននូវសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ ដែលចូលរួមចំណែកដល់ការបង្កើនផលិតភាពការងារ។

សូមបញ្ជាក់ថាយុទ្ធនាការនេះសហការរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងវិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរកម្ពុជា (CGTI) នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានអ្នកចូលរួមប្រមាណ ៤៣០នាក់។

អត្ថបទដែលជាប់ទាក់ទង