**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា

ឯកឧត្តម គួច សុមាន អញ្ជើញបើកសិក្ខាសាលាចែករំលែកចំណេះដឹងស្ដីពីការពង្រីកការទូទាត់ប្រាក់ឈ្នួលឌីជីថលដោយទំនួលខុសត្រូវ ដើម្បីបរិយាបន្នហិរញ្ញវត្ថុ និងប្រសិទ្ធភាពសហគ្រាសតូច មធ្យម និងធំ

(ភ្នំពេញ)៖ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាចែករំលែកចំណេះដឹងស្តីពីការពង្រីកការទូទាត់ប្រាក់ឈ្នួលឌីជីថលដោយទំនួលខុសត្រូវ ដើម្បីបរិយាបន្នហិរញ្ញវត្ថុ និងប្រសិទ្ធភាពសហគ្រាសតូច មធ្យម និងធំ នៅក្នុងកម្ពុជា ឥណ្ឌូណេស៊ី និងហ្វីលីពីន» ដែលសហការរៀបចំដោយគម្រោងមជ្ឈមណ្ឌលសកលរបស់អង្គការអន្តរជាតិខាងការងារ (ILO) ស្តីពីប្រាក់ឈ្នួលឌីជីថលសម្រាប់ការងារសមរម្យ, ILO/IFC BFC Better Factories Cambodia និង RISE (Reimagining Industry to Support Equality) ដោយសហការយ៉ាងជិតស្និទ្ធជាមួយ ASEAN Confederation of Employers និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដោយមានអ្នកចូលរួមប្រមាណ ៨០នាក់ នៅសណ្ឋាគារ ណូវ៉ូថែល បឹងកេងកង១ (Novotel BKK1) រាជធានីភ្នំពេញ។

សិក្ខាសាលានេះមានរយៈពេល ៣ថ្ងៃ ដោយមានគោលបំណងលើកកម្ពស់ការយល់ដឹងជាត្រីភាគីអំពីអត្ថប្រយោជន៍ ឱកាស និងបញ្ហាប្រឈមដែលទាក់ទងនឹងការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល តាមរយៈការចែករំលែកចំណេះដឹង បទពិសោធ និងការអនុវត្តជាយុទ្ធសាស្ត្រល្អៗ ដើម្បីជំរុញការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថលដោយមានទំនួលខុសត្រូវ និងសេវាហិរញ្ញវត្ថុដែលត្រូវបានអនុវត្តក្នុងវិស័យនានា និងប្រទេសផ្សេងៗ។

ម្យ៉ាងទៀត សិក្ខាសាលានេះក៏មានគោលបំណងជំរុញការសហការរវាងអង្គការ ILO និងអ្នកជំនាញផ្សេងៗ នៅតាមប្រទេសជាគោលដៅ ដើម្បីលើកកម្ពស់ការទូទាត់ប្រាក់ឈ្នួលឌីជីថល ក៏ដូចជាដោះស្រាយបញ្ហាដែលនៅសេសសល់ និងរៀបចំផែនការកែលម្អ និងពង្រីកការអនុវត្តការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល និងសេវាហិរញ្ញវត្ថុពាក់ព័ន្ធ ដោយមានការចូលរួមយ៉ាងសកម្មពីសហគមន៍កម្មករ និងសហគមន៍និយោជក។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា ការជួបជុំគ្នានាពេលនេះ គឺស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងផ្លាស់ប្តូររបៀបដែលសេដ្ឋកិច្ចដំណើរការ របៀបដែលអាជីវកម្មដំណើរការ របៀបបង្កើតតម្លៃ និងរបៀបដែលកម្មករចូលរួមក្នុងដំណើរការសេដ្ឋកិច្ចផ្លូវការ ទាំងប្រទេសនៅក្នុងតំបន់ ក៏ដូចជានៅទូទាំងពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងដែរថា ការវិវត្តន៍ដ៏ឆាប់រហ័ស នៃការទូទាត់ប្រាក់ឈ្នួលតាមបច្ចេកវិទ្យាឌីជីថល មិនគ្រាន់តែជាការបង្កើតថ្មីប៉ុណ្ណោះទេ តែជាកំណែទម្រង់មូលដ្ឋានដែលចំចំណុចនៃទីផ្សារការងារ ប្រព័ន្ធហិរញ្ញវត្ថុ និងការការពារសង្គម៕

អត្ថបទដែលជាប់ទាក់ទង