**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រសួងការបរទេសចិន៖ដាស់តឿនជប៉ុនឱ្យឈប់បំពានខ្សែបន្ទាត់ក្រហមនិងប្រលែងជាមួយភ្លើង

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនដែលបើកធ្វើនៅថ្ងៃទី ១៧ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ទាក់ទិងនឹងពាក្យសម្តីដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ ប្រទេសចិនបានអធិប្បាយពីគោលជំហរយ៉ាងម៉ឺងម៉ាត់ជាច្រើនលើករួចហើយ ។ ពាក្យសម្តីពាក់ព័ន្ធបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងស្មារតីនៃឯកសារនយោបាយទាំង៤រវាងចិននិងជប៉ុន ហើយបានបំផ្លាញពីឫសគល់ដល់មូលដ្ឋាននៃនយោបាយនៃទំនាក់ទំនងរវាងចិននិងជប៉ុន ។ ឯកសារនយោបាយទាំង៤រវាងចិននិងជប៉ុនបានកំណត់យ៉ាងច្បាស់អំពីបញ្ហាតៃវ៉ាន់ នេះជាពាក្យសន្យាយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលជប៉ុន ដែលមានសុពលភាពផ្នែកច្បាប់អន្តរជាតិ ដែលមិនត្រូវធ្វើឱ្យស្រពេចស្រពិល ឬមួលបង្កាច់អត្ថន័យជាដាច់ខាត ។ មិនថាគណបក្សណាឬបុគ្គលណារបស់ជប៉ុនកាន់អំណាចក៏ដោយ ក៏សុទ្ធតែចាំបាច់ត្រូវប្រកាន់ខ្ជាប់និងអនុវត្តពាក្យសន្យារបស់រដ្ឋាភិបាលជប៉ុនក្នុងបញ្ហាតៃវ៉ាន់ ។ ប្រទេសចិនដាស់តឿនជប៉ុនត្រូវឈប់បំពានខ្សែបន្ទាត់ក្រហមនិងប្រលែងជាមួយភ្លើង ហើយប្រកាន់អាកប្បកិរិយាមានទំនួលខុសត្រូវចំពោះប្រវត្តិសាស្ត្រនិងទំនាក់ទំនងទ្វេភាគី លុបចោលពាក្យសម្តីខុសឆ្គងវិញ ហើយអនុវត្តពាក្យសន្យាចំពោះប្រទេសចិនយ៉ាងប្រាកដប្រជាតាមរយៈសកម្មភាពជាក់ស្តែង ។
ក្រៅពីនេះ មានអ្នកសារព័ត៌មានលើកសំណួរថា ៖ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃប្រទេស G20 លើកទី២០ ដែលនឹងរៀបចំធ្វើនៅក្រុងJohannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង តើមានការរៀបចំកិច្ចសន្ទនារវាងលោក Li Qiang នាយករដ្ឋមន្ត្រីចិននិងនាយករដ្ឋមន្ត្រីជប៉ុនដែរឬទេ ? លោកស្រី Mao Ning បានឆ្លើយថា លោក Li Qiang នាយករដ្ឋមន្ត្រីចិនមិនមានផែនការជួបសន្ទនាជាមួយអ្នកដឹកនាំរបស់ប្រទេសជប៉ុននោះទេ ៕

អត្ថបទដែលជាប់ទាក់ទង