**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន

អភិបាលខេត្តកំពង់ចាម ជំរុញការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ បង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវារដ្ឋបាលឲ្យបានល្អប្រសើរថែមទៀត

កំពង់ចាម៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការប្រលងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ឆ្នើមឆ្នាំ២០២៥ នារសៀលថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានជំរុញប្រធានការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ បង្កើនប្រសិទ្ធភាពនៃការអនុវត្តតួនាទីភារកិច្ច ក្នុងការផ្តល់សេវារដ្ឋបាល ឲ្យបានល្អប្រសើរថែមទៀត។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា ដោយយោងតាម លិខិតលេខ២៧២ នមធ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ របស់នាយកដ្ឋានមុខងារ និងធនធាន និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ ក្រសួងមហាផ្ទៃ នឹងរៀបចំឱ្យមានការប្រឡងប្រណាំងជ្រើសរើសការិយាល័យ ប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ឆ្នើមក្នុងឆ្នាំ២០២០៥ ដើម្បីលើកទឹកចិត្ត ដល់ការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលមានស្នាដៃឆ្នើមក្នុងការទទួល និងសម្រុះសមដោះស្រាយបណ្ដឹង និងការផ្តល់សេវារដ្ឋបាលជូន ប្រជាពលរដ្ឋ។

ក្នុងនោះ ក្រសួងមហាផ្ទៃ នឹងធ្វើការពិនិត្យវាយតម្លៃ និងជ្រើសរើសយកការិយាល័យប្រជាពលរដ្ឋ ចំនួន៣គោលដៅ និងអង្គភាពច្រកចេញចូលតែមួយចំនួន៣គោលដៅ ដែលបានបំពេញការងារល្អជាងគេ ដើម្បីផ្តល់រង្វាន់លើកទឹកចិត្ត។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍បន្តទៀតថា រដ្ឋបាលខេត្តកំពង់ចាម និងចូលរួមប្រលងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ឆ្នើមឆ្នាំ២០២៥នេះ។

ឯកឧត្តម បានជំរុញលើកទឹកចិត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ បង្កើនប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ចក្នុងការ ផ្តល់សេវារដ្ឋបាល ឲ្យបានល្អប្រសើរ និងត្រូវស្វែងយល់ខ្លឹមសារក្នុងតារាងសូចនាករ និងលក្ខណៈ វិនិច្ឆ័យសម្រាប់វាយតម្លៃអង្គភាពច្រកចេញចូលតែមួយ ឧបសម្ព័ន្ធ នីមួយៗ ឱ្យបាន ច្បាស់លាស់ ដើម្បីពិភាក្សានិងសុំជាយោបល់ ពិនិត្យកែលម្អបន្ថែម ដើម្បីទទួលបានជ័យលាភី ជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ឆ្នើមឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង