**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

ចិនប្រកាសផ្តល់ការលើកលែងជាផ្លូវការលើការត្រួតពិនិត្យការនាំចេញបន្ទះឈីប Nexperia

បរទេស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសនៅថ្ងៃអាទិត្យថា បានផ្តល់ការលើកលែងជាផ្លូវការលើការត្រួតពិនិត្យការនាំចេញបន្ទះឈីប Nexperia ដែលត្រូវបានប្រើប្រាស់យ៉ាងសំខាន់នៅក្នុងប្រព័ន្ធអគ្គិសនីរបស់រថយន្ត (Automotive Electrical Systems) សម្រាប់តែកម្មវិធីប្រើប្រាស់ស៊ីវិលប៉ុណ្ណោះ។

សកម្មភាពនេះត្រូវបានគេមើលឃើញថាជាការបន្ធូរបន្ថយសម្ពាធយ៉ាងខ្លាំងពីទីក្រុងប៉េកាំងលើឧស្សាហកម្មរថយន្តសកល ដែលធ្លាប់ជួបប្រទះការខ្វះខាតការផ្គត់ផ្គង់យ៉ាងគំហុក បន្ទាប់ពីមានភាពតានតឹងរវាងចិន និងរដ្ឋាភិបាលហូឡង់។
ក្រុមហ៊ុន Nexperia មានមូលដ្ឋាននៅហូឡង់ ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន Wingtech។

ភាពតានតឹងនេះបានកើតឡើងកាលពីថ្ងៃទី ៣០ ខែកញ្ញា នៅពេលដែលរដ្ឋាភិបាលហូឡង់បានសម្រេចកាន់កាប់ក្រុមហ៊ុន Nexperia ដោយលើកឡើងពីក្តីបារម្ភអំពីសន្តិសុខសេដ្ឋកិច្ចអឺរ៉ុប ដោយសារ Wingtech គ្រោងផ្លាស់ប្តូរទីតាំងផលិតកម្មពីអឺរ៉ុបទៅកាន់ប្រទេសចិន។

ជាការឆ្លើយតប ប្រទេសចិនបានប្រើប្រាស់វិធានការតបតវិញ ដោយកាត់ផ្តាច់ការនាំចេញបន្ទះឈីបពាក់កណ្តាលសម្រេចរបស់ក្រុមហ៊ុននេះ ដែលភាគច្រើនត្រូវបានវេចខ្ចប់នៅក្នុងប្រទេសចិន។

ទោះជាយ៉ាងណាក៏ដោយ ការប្រកាសបន្ធូរបន្ថយថ្មីនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃទី ៣០ ខែតុលា ហើយក្រុមហ៊ុននៅអាល្លឺម៉ង់ និងជប៉ុនក៏បានបញ្ជាក់ថា ការដឹកជញ្ជូនបន្ទះឈីបពីចិនបានបន្តឡើងវិញផងដែរ។

ទោះបីជាមានការអនុញ្ញាតឲ្យនាំចេញសម្រាប់ប្រើប្រាស់ស៊ីវិលក៏ដោយ ក៏ទំនាក់ទំនងការទូតរវាងចិន ហូឡង់ និងសហភាពអឺរ៉ុប (EU) ទំនងជានៅតែបន្តតានតឹង ដរាបណាជម្លោះជុំវិញភាពជាម្ចាស់ក្រុមហ៊ុន Nexperia មិនត្រូវបានដោះស្រាយ។

ក្រសួងពាណិជ្ជកម្មចិនបានអះអាងជាថ្មីថា កំពុងការពារខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបសកល និងបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ប្រទេសចិនរំពឹងឲ្យភាគីអឺរ៉ុបអន្តរាគមន៍លើបញ្ហានេះ៕

អត្ថបទដែលជាប់ទាក់ទង