**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក

អភិបាលខេត្តពោធិ៍សាត់ ស្នើលោក លោកស្រី អភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុកកណ្តៀង ដែលទើបទ ទួលតំណែងថ្មី ត្រូវខិតខំផ្ដល់សេវាសាធារណៈ ឱ្យបានល្អប្រសើរ ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលស្រុក និងនាយករដ្ឋបាលសាលាស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ ចំនួន០៣រូប ដោយបានការចូលរួម ពីលោកអភិបាលរងនៃគណៈអភិបាលខេត្ត, នាយក និងនាយិការរង រដ្ឋបាលសាលាខេត្ត, តំណាងសាលាដំបូងខេត្ត, ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក, ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

យោងប្រកាសលេខ ៥៣៩២ប្រក ចុះថ្ងៃទី២២ ខែឧសភា និង១២៣៨៣ប្រក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងលោកស្រី ជា គឹមលេង និងលោក តុល សុភក្តិ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកកណ្តៀង។ ដោយឡែកយោងប្រកាសលេខ ១១៧៩៩ប្រក ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ត្រូវបានតែងតាំងលោក ហែម វិបុល ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែ ថ្នាក់លេខ៤ ឱ្យកាន់មុខតំណែង ជានាយករដ្ឋបាលសាលាស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

បន្ទាប់ពីលោក ណារ៉ា ចំរើន អភិបាលនៃគណៈអភិបាលស្រុកកណ្តៀង បានធ្វើរបាយការណ៍សង្ខេប និងលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានប្រកាសតែងមន្ត្រីរាជការនោះរួចមក, លោកស្រី ជា គឹមលេង ជួសមុខឱ្យលោកអភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុក ដែលទើបទទួលបានការតែងតាំងថ្មី បានប្តេជ្ញាចិត្តដូចតទៅ៖

ទី១-ប្តេជ្ញាអនុវត្តឱ្យបានល្អប្រសើរ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ទី២-ប្តេជ្ញាអនុវត្តឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលយកការអភិវឌ្ឍធនធានមនុស្ស, ទី៣-គោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា របស់រាជរដ្ឋាភិបាល, ទី៤-រឹតចំណងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អមិនបង្ករភាពអសកម្មផ្សេងៗ, ទី៥-បង្កើនការរៀនសូត្រស្រាវជ្រាវរាល់គន្លឹះអំពីរបៀបរបបធ្វើការងារប្រចាំថ្ងៃរបស់ខ្លួន, ទី៦-ខិតខំថែរក្សា ការពារ និងពង្រឹងពង្រីកស្មារតី សាមគ្គីភាព ទំនាក់ទំនង សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយគណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក មន្ត្រីរាជការនៅគ្រប់អង្គភាព ដើម្បីផ្សារភ្ជាប់កិច្ចអភិវឌ្ឍន៍មូលដ្ឋាន តាមគោលការណ៍របស់រាជរដ្ឋាភិបាល។

ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ដោ យពិនិត្យទៅលើលក្ខណៈសម្បត្តិ សមត្ថភាព និង បទពិសោធន៍ ការងារ រដ្ឋបាលខេត្តបានធ្វើសំណើទៅក្រសួងមហាផ្ទៃ ព្រមទាំងបានសម្រេចតែងតាំង លោកស្រី ជា គឹមលេង និងលោក តុល សុភក្តិ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុក ព្រមទាំងលោក ហែម វិបុល ឱ្យកាន់មុខតំណែង ជានាយករដ្ឋបាលសាលាស្រុកកណ្តៀង ដើម្បីសម្រួលការផ្ដល់សេវានៅមូល ដ្ឋាន ឱ្យ កាន់ តែ លឿនមានភាពជឿជាក់ និងមានតម្លាភាព។

ឯកឧត្ដមបានគូសបញ្ជាក់ថា ស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ គឺជាស្រុកដែលឈ្នះដាច់គោលនយោបាយទូទាំងប្រទេស ហើយក៏ជាស្រុកអាទិភាពមួយ ដែលត្រូវទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជូននូវសមិទ្ធផលជាច្រើន ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅទីនេះ។

ឯកឧត្ដមក៏សូមយកឱកាសនេះ សម្ដែងការអបអរសាទរ សម្រាប់ការខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ច ទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកណ្តៀង ធ្វើឱ្យស្រុកមួយនេះ មានការអភិវឌ្ឍ ទទួលបាននូវសមិទ្ធផលជាច្រើន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមសូមស្នើដល់ លោក លោកស្រី អភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុក ដែលទើបទ ទួលការតែង តាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែងលះបង់ពេលវេលា កម្លាំងកាយចិត្ត និងស្មារតី ដោយត្រូវអនុវត្តការងារ ឈរលើជំហរច្បាប់ជាកត្តាចំបង ជាពិសេសធ្វើយ៉ាងណាសហការឱ្យបានស្អិតរមួត ដើម្បីឱ្យការងាររដ្ឋបាលទូទៅ ការងារផ្ដល់សេវាសាធារណៈ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យដំណើរការបានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយគុណភាព ដើម្បីឱ្យស្រុកកណ្តៀង មានការរីកចម្រើនលូតលាស់ បានយ៉ាងល្អប្រសើរថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង