**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

ចិននឹងផ្អាករយៈពេល១ឆ្នាំ នូវវិធានការរឹតត្បិតការនាំចេញមួយចំនួន ក្នុងនោះរួមបញ្ចូលទាំងវិធានការលើរ៉ែកម្រ

ប៉េកាំង៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ប្រទេសចិនបានប្រកាសថា ខ្លួននឹងផ្អាករយៈពេល១ឆ្នាំ នូវវិធានការរឹតត្បិតការនាំចេញមួយចំនួន ក្នុងនោះរួមបញ្ចូលទាំងវិធានការលើរ៉ែកម្រ ដែលត្រូវបានប្រកាសកាលពីដើមខែនេះ។

កាលពីថ្ងៃទី៩ ខែតុលា ក្រសួងពាណិជ្ជកម្មចិន បានប្រកាសវិធានការរឹតត្បិតថ្មី លើការនាំចេញរ៉ែកម្រ ខណៈវាគឺជាការរឹតបន្តឹងថែមទៀត ទៅលើឧស្សាហកម្មសំខាន់ ដែលជាប្រភពចម្បងមួយ នៃភាពតានតឹងរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន។ ប៉ុន្តែរយៈពេល ៣សប្តាហ៍ក្រោយមក ក្នុងថ្ងៃតែមួយនៃកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯប្រទេសកូរ៉េខាងត្បូង ក្រសួងពាណិជ្ជកម្មចិន នាពេលនេះ ក៏បានប្រកាសថា ខ្លួននឹងផ្អាកវិធានការនោះវិញ សម្រាប់រយៈពេល១ឆ្នាំ។

គួរបញ្ជាក់ថា ក្រោយជំនួបជាមួយលោក ស៉ី ជីនពីង លោក ត្រាំ ក៏បានប្រាប់ឱ្យដឹងដែរថា ភាគីទាំងពីរ បានឈានដល់ការព្រមព្រៀង ស្តីពីការផ្គត់ផ្គង់រ៉ែកម្រ ដែលមានរយៈពេល១ឆ្នាំ ហើយអាចចរចាពន្យាររយៈពេលថែមទៀតបាន ជារៀងរាល់ឆ្នាំ។ បើតាមលោក ត្រាំ ចិនថែមទាំងបានយល់ព្រមទិញសណ្តែកសៀងអាមេរិកឡើងវិញ និងផលិតផលកសិកម្មដទៃទៀត ក្នុងបរិមាណយ៉ាងច្រើន ហើយបង្កើនកិច្ចប្រឹងប្រែងទប់ស្កាត់លំហូរថ្នាំញៀន fentanyl។ជាថ្នូរមកវិញ លោក ត្រាំ យល់ព្រមបន្ថយពន្ធគយដែលបានដាក់ លើចិន ពាក់ព័ន្ធបញ្ហា fentanyl ពី២០ភាគរយ មកនៅត្រឹម១០ភាគរយ។ ប្រការនេះនាំឱ្យអត្រាពន្ធគយសរុបចូលគ្នារបស់អាមេរិក លើទំនិញចិន ថយចុះពី៥៧ភាគរយ មកត្រឹម៤៧ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង