**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនជប៉ុនមួយចំនួន ដែលបានមកបណ្តាក់ទុនវិនិយោគ និងពង្រីកការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន MIZUNO TECHNICS CORPORATION ដឹកនាំដោយលោក Yukio Hiramatsu ប្រធានផ្នែកអភិវឌ្ឍផលិតកម្ម និងវិស្វកម្មរបស់ក្រុមហ៊ុន និងក្រុមហ៊ុន GOMI RECYCLE ដឹកនាំដោយលោក Okumura Yusuke ប្រធានក្រុមហ៊ុន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនជប៉ុនមួយចំនួន ដែលបានមកបណ្តាក់ទុនវិនិយោគ និងពង្រីកការវិនិយោគនៅកម្ពុជា។

លោក Yukio Hiramatsu បានឱ្យដឹងថា ក្រោយពីបានសិក្សាពីបរិស្ថានវិនិយោគនៅកម្ពុជាមួយរយៈរួចមក ពេលនេះក្រុមហ៊ុនបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតគ្រាប់បាល់ Baseball ដើម្បីនាំចេញទៅប្រទេសជប៉ុនក្នុងដំណាក់ដំបូង ហើយដំណាក់កាលបន្ទាប់ ក្រុមហ៊ុននឹងនាំចេញទៅបណ្តាប្រទេសផ្សេងទៀត។

ក្រុមហ៊ុននេះបានសម្រេចចិត្តបោះទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដោយគ្រោងនឹងចាប់ផ្តើមដំណើរការក្នុងខែឧសភា ឆ្នាំ២០២៦ ហើយអាចនឹងចូលរួមបង្កើតការងារបានប្រមាណ ២០០កន្លែង។

ឯកឧត្ដម ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងបានសម្តែងនូវការស្វាគមន៍គម្រោងវិនិយោគនេះ ព្រមទាំងបានស្នើដល់ក្រុមហ៊ុន មេត្តារួសរាន់រៀបចំដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគតាមនីតិវិធីជាធរមាន។

សូមជម្រាបថា ក្រុមហ៊ុន MIZUNO TECHNICS CORPORATION គឺជាក្រុមហ៊ុនផលិតសម្ភារៈកីទ្បាដែលមានគុណភាពខ្ពស់មួយនៅទីក្រុង Gifu ប្រទេសជប៉ុន បង្កើតឡើងតាំងពីឆ្នាំ១៩៨៥។

នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ដដែល ឯកឧត្ដម ជា វុទ្ធី និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន GOMI RECYCLE ផងដែរ។

លោក Okumura Yusuke ប្រធានគណៈប្រតិភូបានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងដំណើរការគម្រោងវិនិយោគកែច្នៃសំរាម (ប្រមូលសំរាមប្លាស្ទិកដើម្បីកែច្នៃ) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

ដោយមានការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការធានាបានូវបរិស្ថានវិនិយោគដ៏ល្អប្រសើរ នៅពេលនេះក្រុមហ៊ុនបានសម្រេចចិត្តពង្រីកការវិនិយោគ ដោយពង្រីកបន្ថែមលើការប្រមូលសំរាមប្លាស្ទិក គឺប្រមូលសំរាមទូទៅពីក្រុមហ៊ុន ដែលកំពុងមានផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដើម្បីកែច្នៃ។ កន្លងមក ក្រុមហ៊ុនបានវិនិយោគកែច្នៃសំរាមប្លាស្ទិកដើម្បីផលិតជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិម។

ឯកឧត្ដមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគនៅកម្ពុជា និងបានសម្តែងនូវការស្វាគមន៍គម្រោងពង្រីកការវិនិយោគនេះ ដែលនឹងអាចចូលរួមបង្កើតការងារបន្ថែមជូនដល់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមសម្អាតបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង