**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់

ផលប្រយោជន៍នៃការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់និងការបង្រួបបង្រួមជាតិ

ការបង្រួបបង្រួមជាតិជាតម្រូវការដ៏ចាំបាច់សម្រាប់ការស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិន គឺជាការសន្និដ្ឋានជាប្រវត្តិសាស្ត្រសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ ក្នុងរយៈពេលជាយូរកន្លងមក បក្សកុម្មុយនីស្តចិន រដ្ឋាភិបាលចិន និងប្រជាជនចិនបានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជំរុញដំណើរការនៃការបង្រួបបង្រួមជាតិ និងការសម្រេចបាននូវបុព្វហេតុដ៏អស្ចារ្យនៃការបង្រួបបង្រួមជាតិ។ ការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់បង្ហាញថា ប្រជាជននៅត្រើយទាំងសងខាងនៃច្រកសមុទ្រមានមនោសញ្ចេតនាពីធម្មជាតិនិងការយល់ដឹងពីជនជាតិដែលឈាមរមែងខាប់ជាងទឹកនិងជួយយកអាសាគ្នាទៅវិញទៅមក ដែលមិនអាចកែប្រែដោយនរណាម្នាក់ឬកម្លាំងណាមួយនោះទេ និន្នាការជាប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមជាតិនិងការស្តារប្រជាជាតិចិនឡើងវិញគឺមិនអាចរារាំងបានដោយនរណាម្នាក់ឬកម្លាំងណាមួយឡើយ។ បន្ទាប់ពីការបង្រួបបង្រួមជាតិ ដោយមានការគាំទ្រយ៉ាងរឹងមាំពីមាតុប្រទេស ជនរួមជាតិតៃវ៉ាន់នឹងទទួលបានជីវភាពរស់នៅកាន់តែល្អប្រសើរ ឱកាសអភិវឌ្ឍន៍កាន់តែច្រើន កាន់តែមានសន្តិសុខនិងសេចក្តីថ្លៃថ្នូរ ហើយក៏នឹងមានជំនឿចិត្ត និងទីបង្អែកកាន់តែរឹងមាំលើផ្ទៃអន្តរជាតិ តៃវ៉ាន់នឹងទទួលបានសន្តិភាពជានិរន្តរ៍ ហើយប្រជាជនតៃវ៉ាន់នឹងមានជីវភាពរស់នៅប្រកបដោយសុភមង្គលនិងប្រកបអាជីវកម្មដោយសប្បាយរីករាយ។
ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់សុទ្ធតែជាជនជាតិចិន សុទ្ធតែជាគ្រួសារតែមួយ។ គ្មានហេតុផលណាមួយដែលមិនរួមសាមគ្គីគ្នា ដើម្បីសម្រេចបេសកកម្មដ៏អស្ចារ្យនោះទេ ជនរួមជាតិតៃវ៉ាន់គ្មានហេតុផលណាមួយដែលអវត្តមានពីដំណើរការដ៏មហិមានៃការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិននោះទេ។ មានតែទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រមានភាពល្អប្រសើរ ទើបតៃវ៉ាន់អាចរីកចម្រើនបាន។ ហើយបន្ទាប់ពីការបង្រួបបង្រួមដោយសន្តិវិធី តៃវ៉ាន់នឹងកាន់តែល្អប្រសើរឡើង។ ដរាបណាកុលបុត្រកុលធីតាចិនទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះបូករួមទាំងជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ តស៊ូប្រយុទ្ធដោយចិត្តមួយថ្លើមមួយ និងដើរតាមទិសដៅតែមួយ យើងនឹងអាចប្រមូលផ្តុំកម្លាំងដ៏មហាអស្ចារ្យដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិនិងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិន ហើយយើងពិតជានឹងអាចត្រួសត្រាយអនាគតដ៏ភ្លឺស្វាងសម្រាប់ទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រជាក់ជាមិនខាន!

អត្ថបទដែលជាប់ទាក់ទង