**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សេតវិមាន៖ លោក ដូណាល់ ត្រាំ នឹងជួបលោក ស៊ី ជីនពីង នៅសប្ដាហ៍ក្រោយ ក្នុងប្រទេសកូរ៉េខាងត្បូង

បរទេស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters សេតវិមាន នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលាបានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅសប្ដាហ៍ក្រោយ ក្នុងប្រទេសកូរ៉េខាងត្បូង ហើយនេះជាការទទួលស្គាល់ថាជំនួបដែលត្រូវបានរំពឹងទុកជាយូរមកហើយនឹងប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះជាមហាយក្សសេដ្ឋកិច្ចពិភពលោកទាំង២ កំពុងមានភាពតានតឹងពាណិជ្ជកម្មនឹងគ្នាក៏ដោយ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថាលោក ត្រាំ នឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន ហើយក្រោយមកទើបបន្តដំណើរឆ្ពោះទៅកាន់ជប៉ុន និងកូរ៉េខាងត្បូង។

តាមសេតវិមាន លោក ត្រាំ នឹងត្រូវជួបលោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ បន្ទាប់ពី ថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលកម្រិត CEO នៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងទីក្រុងប៊ូសាន។

លោកស្រី Karoline Leavitt បានគូសបញ្ជាក់ថា «នៅព្រឹកថ្ងៃព្រហស្បតិ៍ (សប្ដាហ៍ក្រោយ ម៉ោងក្នុងតំបន់) លោកប្រធានាធិបតី ត្រាំ នឹងត្រូវចូលរួមក្នុងជំនួបទ្វេភាគីជាមួយ លោកប្រធានាធិបតី ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន មុនត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ»។

គួរបញ្ជាក់ថា ការទទួលស្គាល់ពីជំនួបរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង កើតមានឡើងបន្ទាប់ពីមានភាពស្រពេចស្រពិលអស់ជាច្រើនសប្ដាហ៍មកនេះថាតើជំនួបរវាងមេដឹកនាំទាំង២ អាចនឹងប្រព្រឹត្តទៅតាមការគ្រោងទុកឬក៏យ៉ាងណា ស្របពេលសហរដ្ឋអាមេរិក និងចិនកំពុងមានជម្លោះពាណិជ្ជកម្មនឹងគ្នា៕

អត្ថបទដែលជាប់ទាក់ទង