**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយសប្បុរសជន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៧២៩គ្រួសារ ក្នុងឃុំចំនួន៥ នៃខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចែកអំណោយជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន៧២៩គ្រួសារ ពីសប្បុរសជនក្រុមហ៊ុន យូនីលីវ័រ ចំនួន ៥ឃុំ រួមមាន ឃុំពាមជីលាំង បឹងព្រួល នៃស្រុកត្បូងឃ្មុំ និងឃុំកំពង់ទ្រាស ព្រែកអាជី ទួលស្នួល នៃស្រុកក្រូចឆ្មារ។

ពិធីចែកអំណោយដល់ពលរដ្ឋរងគ្រោះនេះ ធ្វើឡើងដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកឧកញ៉ា លី សុធូ ប្រធានក្រុមហ៊ុន យូនីលីវ័រ អភិបាលស្រុក ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងពលរដ្ឋចំនួន៧២៩គ្រួសារផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានពាំនាំនៅសេចក្តីនឹករលឹក ផ្តាំផ្ញើដល់បងប្អូនពលរដ្ឋពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកទាំងទ្វេ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ទោះក្នុងដំណាក់កាលប្រទេសកម្ពុជា កំពុងត្រូវបានឈ្លានពានដោយកងទ័ពសៀម ក៏លោកតែងតែផ្តាំផ្ញើនឹករលឹកអំពីប្រជាពលរដ្ឋគ្រប់រូបតួយ៉ាងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីចែកជូនអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងស្រុកត្បូងឃ្មុំ ហើយថ្ងៃនេះក៏សូមអរគុណដល់ ម្ចាស់ជំនួយក្រុមហ៊ុន យូនីលីវ័រ កម្ពុជា ដែលបាននាំយកអំណោយដល់បងប្អូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើរឱ្យបងប្អូនពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ និងតាមដានបញ្ហាអាកាសធាតុ ព្រោះរដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់ច្រើន ងាយនឹងរងគ្រោះដោយទឹកជំនន់ ខូចខាតផ្ទះសម្បែង សត្វពាហនៈ និងបង្កាខ្លួនពីជំងឺដង្កាត់ផ្សេងៗពិសេសជំងឺគ្រុនឈាមផងដែរ។

ជាចុងក្រោយឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ ក្រុមហ៊ុន យូនីលីវ័រ បានធ្វើការចែកជូននៅអំណោយសប្បុរសធម៌ មានសម្ភារប្រើប្រាស់១សម្រាប់ ទឹកត្រី មី ត្រីខ អង្ករ រួមនិងថវិការមួយចំនួន ដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ទាំង៧២៩គ្រួសារផងដែរ។

គូសបញ្ជាក់ផងដែរថា ទឹកទន្លេមេគង្គឆ្នាំនេះ មានការកើនឡើងខ្ពស់ នឹងជនលិចផ្ទះប្រជាពលរដ្ឋចំនួន៣លើកមកហើយក្នុងខេត្តត្បូងឃ្មុំ ដែលប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទន្លេមេគង្គក្នុងខេត្ត ក្នុងនោះប្រជាពលរដ្ឋ បានយកនៅរបស់របរប្រើប្រាស់ សត្វពាហនៈ គោ ក្របី ជម្លៀសមកកាន់ទីទួលសុវត្ថិភាព ដោយមានការអន្តរាគមពីអាជ្ញាធរខេត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង