**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ភាគីថៃយល់ព្រមដោះលែងទាហានកម្ពុជាទាំង១៨នាក់ បន្ទាប់ពីចុះហត្ថលេខានៅចំពោះមុខប្រធានាធិបតី ដូណាល់ ត្រាំ

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជា-ថៃ បានឈានដល់ការឯកភាពគ្នាលើឯកសារនៃកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខារវាងនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាចុងខែតុលានេះ។ ក្នុងកិច្ចព្រមព្រៀងនេះ ភាគីថៃ នឹងដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃបានចាប់ខ្លួន១ថ្ងៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។

ក្នុងកិច្ចសម្ភាសជាមួយនឹងទទក ក្រោយបញ្ចប់ការចរចា ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានឱ្យដឹងថា នៅក្នុងឯកសារនៃកិច្ចព្រមព្រៀងសន្តិភាព ដែលឯកភាពគ្នា នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានប្តេជ្ញាចិត្ត និងការអះអាងជាថ្មីក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ គោរពគ្នាទៅវិញទៅមក ជាពិសេសគោរពគោលការណ៍អធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យជាតិរបស់ប្រទេសនីមួយៗ ព្រមទាំងតាំងចិត្តសម្រាប់ស្តារទំនុកចិត្តរវាងគ្នាទៅវិញទៅមក និងស្តារប្រក្រតីភាពឡើងវិញទំនាក់ទំនងការទូត ដែលត្រូវបានរដ្ឋាភិបាលកម្ពុជា-ថៃ ទម្លាក់ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ កាលពីខែកក្កដាកន្លងទៅ បន្ទាប់ពីមានភាពតានតឹងផងដែរ។

ក្រៅពីនោះ ក្នុងឯកសារ នៃកិច្ចព្រមព្រៀងសម្រាប់ការចុះហត្ថលេខា ភាគីទាំងពីរក៏បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ, ការបោសសម្អាតមីននៅព្រំដែន ជាពិសេសគឺការដកអាវុធធុនធ្ងន់ទាំងឡាយនៅព្រំដែនបញ្ចូលទៅមូលដ្ឋានទ័ពរៀងៗខ្លួនឡើងវិញ ដើម្បីកាត់បន្ថយភាពតានតឹងផងដែរ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា” ក្រៅកិច្ចការទាំងអស់នេះ គឺភាគីថៃនឹងដោះលែងដោយមិនរង់ចាំនូវ ទាហានរបស់យើងទាំង១៨នាក់ ដែលត្រូវចាប់ខ្លួន១ថ្ងៃក្រោយពេលបទឈប់បាញ់ចូលជាធរមានម្ល៉េះ”។

សូមរំលឹកថា វីរកងទ័ពកម្ពុជា១៨រូប ស្ថិតនៅក្នុងចំណោមទាហានខ្មែរ២០នាក់ ដែលត្រូវបានយោធាថៃចាប់ខ្លួន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចជាំតែ ខេត្តឧត្តរមានជ័យ មួយថ្ងៃបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ ក្នុងចំណោម ២០នាក់ ដែលចាប់ខ្លួន ថៃបានបញ្ជូនទាហាន២នាក់ត្រឡប់មកវិញ ដោយក្នុងនោះមានម្នាក់រងរបួស និងម្នាក់ទៀតមានបញ្ហាស្មារតីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង