**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាចុងក្រោយលើ សេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ប្រចាំឆមាសទី១ ឆ្នាំ២០២៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាចុងក្រោយលើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ សំដៅបន្តវាស់វែង និងបូកសរុបសមិទ្ធកម្ម កំណត់បញ្ហាប្រឈម និងតម្រង់ ទិស ក្នុងការអនុវត្តគោលនយោបាយនានា មុននឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាពិនិត្យនិងសម្រេច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា កិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាយន្តការយុទ្ធសាស្រ្ត និងជាឧបករណ៍ដាស់តឿនសម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាការផ្ដល់ជាការរាយការណ៍សម្រាប់ប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងតម្រង់ទិសបន្ថែម ឱ្យស្របទៅនឹងការវិវឌ្ឍនៃ និន្នាការសង្គម សេដ្ឋកិច្ចទាំង សកល តំបន់ និង ក្នុង ស្រុក សំដៅធានាឱ្យបាននូវលទ្ធផលជោគជ័យ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ការរៀបចំរបាយការណ៍វឌ្ឍនភាពនេះ គឺមានសារៈសំខាន់ ដើម្បីវាស់វែងវឌ្ឍនភាពជាក់ស្តែងនៃការអនុវត្តគោលនយោបាយ និង ផែនការ សកម្មភាព របស់ក្រសួង ស្ថាប័ន សម្រាប់ ពាក់កណ្តាលឆ្នាំ២០២៥, តម្រង់ទិស និងកែសម្រួល វិធានការនានារហូតដល់ចុងឆ្នាំ២០២៥ និងផ្តល់ មូលដ្ឋាន ដល់ ការរៀបចំរបាយការណ៍វាយតម្លៃពាក់ កណ្តាល អាណត្តិក្នុងឆ្នាំ ២០២៦។

គួរបញ្ជាក់ផងដែរថា ការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺជាកិច្ចការថ្មី ដែលគណៈកម្មាធិការ ព្រមទាំងក្រុមការងារបច្ចេកទេសត្រូវការរៀនផងធ្វើផង ចំណាយពេលយូរ និងតម្រូវឱ្យក្រសួង-ស្ថាប័នពិភាក្សាផ្ទៃក្នុងផង ជាលក្ខណៈអន្តរក្រសួងផង ជាច្រើនលើកច្រើនសារ ដើម្បីផ្លាស់ប្តូរ ទិន្នន័យ និងធានាសុក្រឹតភាពនៃរបាយការណ៍ដ៏សំខាន់នេះ សម្រាប់ឱ្យរាជរដ្ឋាភិបាលអាចយកទៅប្រើប្រាស់បន្តក្នុងការតម្រង់ទិស និងដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់។

អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ប្រចាំឆមាសទី១នេះ ដោយបានផ្តោតលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច រួមមាន៖ កត្តាប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ដែលមានដូចជា គោលនយោ បាយ ពន្ធបដិការ បញ្ហាភូមិសាស្រ្តនយោបាយ ស្ថានភាពកម្លាំងពលកម្ម ភាពក្រីក្រ គ្រោះមហន្តរាយ មុខងារសាធារណៈ សន្តិសុខសង្គម ការអប់រំ សុខាភិបាល បរិយាកាសធុរកិច្ច និងការវិនិយោគភស្តុភារកម្ម សហគ្រាសធុនតូចនិងមធ្យម កសិកម្ម និងកិច្ចការស្ថិតិនិងទិន្នន័យ ជាដើម។

ក្នុងកិច្ចពិភាក្សានេះអង្គប្រជុំក៏បានលើកឡើងអំពីបញ្ហាប្រឈម ដែលក្រសួង ស្ថាប័នបានជួបប្រទះ ក្នុងភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយសារការធ្លាក់ ចុះ នៃ កំណើន សេដ្ឋកិច្ច សកល, ស្ថានភាពតានតឹងព្រំដែនកម្ពុជា-ថៃ និង ការវិលត្រឡប់មកវិញដ៏គំហុក នៃ ពលករកម្ពុជា។ បន្ថែមលើនេះ អង្គប្រជុំក៏បានរំលេចអំពីបញ្ហាប្រឈមក្នុងការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ ដែលមានដូចជា ភាពមានកម្រិតក្នុងការចែករំលែកទិន្នន័យ, កង្វះធនធានថវិកាគាំទ្រ, កង្វះទិន្នន័យស្ថិតិ, កង្វះបទពិសោធក្នុងការរៀបចំការអង្កេត និងជាពិសេសសមត្ថភាពមន្ត្រីពុំទាន់ឆ្លើយតបទៅនឹងជំនាញបច្ចេកទេស។ល។ របាយការណ៍នេះ នឹងផ្តល់ជាមូលដ្ឋាន សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ប្រកបដោយភាពស្វាហាប់ ប្រាកដនិយមលើការងារកែទម្រង់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការតាមដានវឌ្ឍនភាព និងសមិទ្ធកម្មរបស់ក្រសួង ស្ថាប័នលើការអនុវត្តគោលនយោបាយ កម្មវិធីអាទិភាព និងវិធានការគន្លឹះ ដើម្បីសម្រេចបាននូវវិបុលភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងអស់ ដែលបានផ្តល់ កិច្ច សហការ និងបានផ្តល់ធាតុចូលយ៉ាងសកម្ម និង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុង ការពិនិត្យ ពិភាក្សា និង ផ្តល់ យោបល់ ដើម្បីឱ្យការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ មានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។

ជាចុងក្រោយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. បន្តសហការជាមួយក្រសួង ស្ថាប័ន និងសម្អាតរបាយការណ៍វឌ្ឍនភាពផ្អែកលើស្មារតីនៃកិច្ចប្រជុំនេះ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងតម្រង់ទិស៕

អត្ថបទដែលជាប់ទាក់ទង