**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ប្រធានតំណាងពាណិជ្ជកម្មអាមេរិក៖ ការដំឡើងពន្ធបន្ថែម១០០ភាគរយលើទំនិញចិន ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១ ខែវិច្ឆិកា គឺអាស្រ័យលើ សកម្មភាពបន្ទាប់របស់ទីក្រុងប៉េកាំង

បរទេស៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី១៤ ខែតុលា ប្រធានតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លោក Jamieson Greer បាននិយាយថា ការដំឡើងពន្ធបន្ថែម១០០ភាគរយលើទំនិញចិន ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១ ខែវិច្ឆិកា គឺអាស្រ័យលើ សកម្មភាពបន្ទាប់របស់ទីក្រុងប៉េកាំង។

លោក Greer បាននិយាយថា ក្រុមមន្រ្តីអាមេរិកនិងចិន បានបន្តបើកកិច្ចពិភាក្សាជាមួយគ្នា នៅទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃចន្ទ ហើយភាគីទាំងពីរ កំពុងព្យាយាមស្វែងរកដំណោះស្រាយ ជុំវីញការរឹតត្បិតរបស់ចិន លើការនាំចេញរ៉ែកម្រ។ ទីផ្សារហិរញ្ញវត្ថុ បានស្ថិតក្នុងភាពប្រែប្រួលខ្លាំង ចាប់តាំងពីលោក ត្រាំ បានប្រកាសពន្ធ១០០ភាគរយថ្មីទៀតលើទំនិញរបស់ចិន បន្ថែមពីលើ ពន្ធដែលមានស្រាប់គិតជាមធ្យម៥៥ភាគរយ ដោយលោកបានអះអាងថា វាជាចំណាត់ការសងសឹក ដោយសារទីក្រុងប៉េកាំង ពង្រីកការគ្រប់គ្រង លើការនាំចេញរ៉ែកម្រ។

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងក្រសួងពាណិជ្ជកម្មចិន បាននិងកំពុងធ្វើការដើម្បីបន្ធូរបន្ថយក្តីបារម្ភ ដោយ ព្យាយាមធានាដល់វិនិយោគិនថា កិច្ចពិភាក្សានៅតែកំពុងបន្ត ដើម្បីទប់ស្កាត់ការកើនឡើងកម្តៅខ្លាំងសាជាថ្មី នៃសង្រ្គាមពាណិជ្ជកម្ម។ លោក Greer បានអះអាងថា លោក ត្រាំ នៅតែមានឆន្ទៈចរចាគ្នា ប៉ុន្តែចិនចាំបាច់ត្រូវបង្ហាញភាពបត់បែន។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានថា ការធ្លាក់ដុនដាបកាន់តែខ្លាំងនៃទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន អាចពន្យឺតកំណើនសេដ្ឋកិច្ចសកល ហើយបន្ថែមសម្ពាធថែមទៀតលើអតិផរណា៕

អត្ថបទដែលជាប់ទាក់ទង