**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម ខូយ រីដា ៖ ក្រុមប្រឹក្សា ឃុំ សង្កាត់ ជារដ្ឋអំណាចស្របច្បាប់តែមួយគត់ សម្រាប់ដឹកនាំពលរដ្ឋអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ប្រកបដោយតម្លាភាព

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ក្រុមប្រឹក្សា ឃុំ សង្កាត់ ជារដ្ឋអំណាចស្របច្បាប់តែមួយគត់ សម្រាប់ដឹកនាំប្រជាពលរដ្ឋអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ប្រកបដោយតម្លាភាព និងមានប្រជាធិបតេយ្យពិតប្រាកដ។

ការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា នាឱកាសអញ្ជើញបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលឃុំ សម្រាប់ស្រុកតាលោសែនជ័យ ដោយមានការចូលរួមពី លោក លោកស្រី តំណាងមន្ទីរអង្គភាព អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងអាជ្ញាធរស្រុក ឃុំ ជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅបរិវេណសាលាស្រុក។

លោក សំ ណារិទ្ធិ អភិបាលស្រុកតាលោសែនជ័យ បានជម្រាបជូនថា គិតមកដល់ពេលនេះ រដ្ឋបាលស្រុក គម្រោងដែលបានស្នើសុំការគាំទ្រ ចំនួន ៨៩គម្រោង ក្នុងនោះផ្នែកសេដ្ឋកិច្ច ចំនួន ១៩គម្រោង ផ្នែកសង្គមកិច្ច ចំនួន ៣៤គម្រោង ផ្នែកធនធាន បរិស្ថាន និងការបន្សាំ និងការប្រែប្រួលអាកាសធាតុ ចំនួន ១៦គម្រោង និងផ្នែករដ្ឋបាល ចំនួន ២០គម្រោង។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨)នេះ បញ្ជាក់ឱ្យឃើញថា «យើងកំពុងតែរួមសហការគ្នាយ៉ាងជិតសិទ្ធិ ក្នុងការប្រមូលផ្តុំ ធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពអភិវឌ្ឍន៍ ដែលជាអាទិភាពរបស់ឃុំ សង្កាត់ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមជនបទ។ ចក្ខុវិស័យ គោលដៅ និងយុទ្ធសាស្ត្រ៥ឆ្នាំ របស់រដ្ឋបាលស្រុក និងឃុំ ដែលបានគ្រោងទុក ដោយផ្អែកលើគោលនយោបាយវិមជ្ឈការ របស់រាជរដ្ឋាភិបាល ក៏ដូចជាគោលដៅសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍនៅក្នុងសហវត្សរ៍ទី២១នេះ»។

ឯកឧត្តម អភិបាលខេត្ត បន្តថា សិក្ខាសាលានាពេលនេះ គឺជាសក្ខីភាពមួយដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ និងវិស័យឯកជន ដើម្បីជួយដោះស្រាយនូវបញ្ហាអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់។ ជាមួយគ្នានោះដែរ គឺជាដំណើរការដែលបានរៀបចំឡើង ដើម្បីឱ្យគម្រោងសកម្មភាពអាទិភាព អភិវឌ្ឍន៍ ដែលស្នើឡើងដោយ ឃុំ សង្កាត់ មានភាពស៊ីសង្វាក់គ្នា ទៅនឹងគោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាពនានា របស់មន្ទីរជំនាញ និងបណ្តាអង្គការជាតិ អន្តរជាតិ តាមរយៈការពិភាក្សា និងចរចាគ្នាក្នុងតំបន់គោលដៅ ដើម្បីប្រមូលផ្តុំធនធានសម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋាន។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងទៀតថា «ក្រុមប្រឹក្សាឃុំ សង្កាត់ ជារដ្ឋអំណាចស្របច្បាប់តែមួយគត់ សម្រាប់ដឹកនាំប្រជាពលរដ្ឋអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ប្រកបដោយតម្លាភាព និងមានប្រជាធិបតេយ្យពិតប្រាកដ។ ជាមួយគ្នានេះ ក្រុមប្រឹក្សា ត្រូវបានពង្រឹងសមត្ថភាពជំនាញដឹកនាំ គ្រប់គ្រងរដ្ឋបាលតាមបែបអភិបាលកិច្ចល្អ ពិសេសការកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ រយៈពេល៥ឆ្នាំ (២០២៦-២០២៨) ដែលមានចក្ខុវិស័យ ទិសដៅ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ច្បាស់លាស់ រីកចម្រើនឆាប់រហ័ស ក្នុងការស្តាឡើងវិញនូវវិស័យ សេដ្ឋកិច្ច សង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធ អភិបាលកិច្ចល្អ ការពារបរិស្ថាន និងធ្វើឱ្យមាន សមភាព សមធម៌ រវាងបុរស និងស្ត្រី លុបបំបាត់នូវអំពើហឹង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស ការរំលោភសិទ្ធិកុមារនិងការរើសអើងផ្សេងៗ»៕

អត្ថបទដែលជាប់ទាក់ទង