**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

ករណីតវ៉ានៅក្រុមហ៊ុនសានី (ខេមបូឌា) ហ្វើនីឈ័រ ឯ.ក បានសះជា ក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ

ភ្នំពេញ៖នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ករណីតវ៉ានៅក្រុមហ៊ុនសានី (ខេមបូឌា) ហ្វើនីឈ័រ ឯ.ក បានសះជា ក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះជាការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

តាមរយៈអ្នកនាំពាក្យដដែលបានឱ្យដឹងថា ក្រោយមានការផ្ទុះការតវ៉ានៃកម្មករនិយោជិតនៅក្រុមហ៊ុនសានី (ខេមបូឌា) ហ្វើនីឈ័រ ឯ.ក ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង លោក អ៊ូ រតនា អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីចុះទៅដោះស្រាយយ៉ាងយកចិត្តទុកដាក់ ដោយស្តាប់ពីសំណូមពររបស់កម្មករនិយោជិត និងសម្របសម្រួលដោយផ្អែកលើកត្តាច្បាប់រហូតដល់សះជា។

ក្រោយការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីក្រសួងការងារ ទាំងភាគីនិយោជក និងភាគីកម្មករនិយោជិត បានឯកភាពគ្នាលើការចរចាលើចំណុចសំខាន់ៗដូចជា ការបើកប្រាក់ឈ្នួលលំហែមាតុភាពស្របតាមច្បាប់, ប្រាក់រង្វាន់ការងារសម្រាប់បុគ្គលិកដែលមានស្នាដៃ, ការរៀបចំឱ្យមានរដ្ឋបាល និងគណនីជនជាតិខ្មែរ ជាដើម។

ជាមួយគ្នានោះ លោក ស៊ុន មេសា បានបញ្ជាក់ថា៖” «ក្រោយការដោះស្រាយដោយយកចិត្តទុកដាក់ និងយកច្បាប់ជាគោល និងប្រកបដោយទំនុកចិត្តរបស់មន្ត្រីក្រសួងការងារ បងប្អូនកម្មករកម្មការិនី និងភាគីនិយោជកបានឈានដល់ការព្រមព្រៀងគ្នា និងឯកភាពចូលធ្វើការជាធម្មតាវិញនៅថ្ងៃស្អែក»។

លទ្ធផលនៃការសះជានេះគឺកើតចេញពីការយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ដោយរក្សានូវបរិយាកាសល្អប្រសើរនៅក្នុងវិស័យការងារ ដើម្បីបង្កើនការកែប្រែជីវភាព និងបង្កើនផលិតភាពការងារដល់រោងចក្រសហគ្រាស។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យដដែល៕

អត្ថបទដែលជាប់ទាក់ទង