**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពការងារ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលរយៈពេល៩ខែ ឆ្នាំ២០២៥ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត

 


ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យមើលវឌ្ឍនភាពការងារ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលរយៈពេល៩ខែ ឆ្នាំ២០២៥ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល លោក លោកស្រី អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត នាយក នាយករងរដ្ឋបាលសាលារាជធានី ខេត្ត ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធសរុបចំនួន១០១នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សួស ប្រាថ្នា ប្រធានអង្គប្រជុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និងសមាជិកនៃអង្គប្រជុំដែលបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នាពេលនេះ និងសូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកពាក់ព័ន្ធរបស់រដ្ឋបាលរាជធានី ខេត្ត ក្នុងការខិតខំប្រឹងប្រែងបំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងបរិយាបន្ន នាពេលកន្លងមកទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។

ឯកឧត្តម អគ្គនាយក មានប្រសាសន៍បន្តថា កិច្ចប្រជុំនៅពេលនេះ គឺរៀបចំឡើងដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពការងារ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលរយៈពេល៩ខែ ឆ្នាំ២០២៥ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ព្រមទាំងធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងគោលដៅបន្តពង្រឹងប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្ដល់ការគាំទ្រ អន្តរាគមន៍ដល់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តកំណត់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានលើកឡើងនូវសមិទ្ធផលសំខាន់ៗក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ដែលអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ផ្ដល់ការគាំទ្រ អន្តរាគមន៍ និងសម្របសម្រួល រួមមាន៖(១.)ប្រកាសអន្តរក្រសួងលេខ០៤៦ ប្រក/ដនស/មផ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការកែសម្រួលប្រកាស ៩ ថ្មី នៃប្រកាសអន្តរក្រសួងលេខ២១៥ ប្រក/ដនស.មផ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៥ (២.) សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារតាមដាន ត្រួតពនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង (៣.) សេចក្តីសម្រេចលេខ៩២៦១ សសរ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារព័ត៌មានវិទ្យាសម្រាប់គាំទ្រការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

លើសពីនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានបញ្ជាក់ថា អគ្គនាយកដ្ឋានរដ្ឋបាលបានសហការជាមួយក្រសួង ស្ថាប័ននានា ក្នុងការរៀបចំលិខិតបទដ្ឋាននានា ដើម្បីកែសម្រួល និងដាក់ចេញនូវបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលឱ្យកាន់តែមានភាពសាមញ្ញ និងងាយស្រួល ព្រមទាំងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធចុះគាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តផងដែរ។

ជាថ្មីម្ដងទៀត ឯកឧត្តម អគ្គនាយក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងរួមគ្នាអនុវត្ត ការងារសម្រេចបាននូវសមិទ្ធផលនានាជាច្រើននាពេលកន្លងមក ជាពិសេសនៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តម បានជំរុញដល់រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តផ្ដល់ការគាំទ្រលើការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងត្រូវណែនាំឱ្យមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានេះឱ្យបានពេញលេញ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចតាមដានចរន្តឯកសារស្នើសុំសេវាបានដោយខ្លួនឯង។

ជាងនេះទៅទៀត ឯកឧត្តម បានស្នើដល់ក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក (Kess Innovation) បន្តជួយគាំទ្រផ្នែកបច្ចេកទេសដល់ក្រុមការងារព័ត៌មានវិទ្យាក្រសួងមហាផ្ទៃលើការប្រើប្រាស់ និងការគ្រប់គ្រងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub)៕

អត្ថបទដែលជាប់ទាក់ទង