**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អាជ្ញាធរខេត្តតាកែវ ចុះពិនិត្យករណីសង់របងរំលោភចំណីស្ទឹងស្លាគូរ ក្នុងស្រុកត្រាំកក់ និងសម្រេចឱ្យរុះរើជាបន្ទាន់

តាកែវ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យជាក់ស្ដែងលើទីតាំងមួយកន្លែង ដែលបានសាងសង់របងថ្មរំលោភយកដីចំណី ស្ទឹងស្លាគូ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់។

ក្រោយការចុះពិនិត្យ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យម្ចាស់ទីតាំង ធ្វើការរុះរើរបង ថ្មដែលមានប្រវែង ១១៩ម៉ែត្រនោះជាបន្ទាន់ ដោយទុកពេល ១៤ ថ្ងៃ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការសាងសង់របងនេះ បានធ្វើឡើងដោយមិនបានសុំការអនុញ្ញាតិពីអាជ្ញាធរទេ គឺយោងតាមប័ណ្ណកម្មសិទ្ធិ ដែលខ្លួនមាន។

ឯកឧត្តម អភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់ថា ការសាងសង់របងនេះបានប៉ះពាល់ចំណីស្ទឹង ដោយកន្លែងខ្លះទុកចំណីត្រឹម ៤ម៉ែត្រ កន្លែងខ្លះ ១៨ម៉ែត្រ ខណៈដែលច្បាប់បានកំណត់ឱ្យរក្សាទុកចំណីស្ទឹងរហូតដល់ ៣០ម៉ែត្រ។

ឯកឧត្តម ក៏បានចាត់ទុកការចេញប័ណ្ណកម្មសិទ្ធិដែលមានការប៉ះពាល់នេះថា ជាកំហុសរបស់ក្រុមមន្ត្រីបច្ចេកទេសពាក់ព័ន្ធក្នុងការកសាងប័ណ្ណ រួមមាន៖ មេភូមិ មេឃុំ តំណាងចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ភូមិបាលស្រុក គណៈកម្មាធិការរដ្ឋបាលថ្នាក់ស្រុក និងគណៈកម្មាធិការរដ្ឋបាលថ្នាក់ខេត្ត។

ដោយឡែក ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងបញ្ជាក់ពីគោលការណ៍សំខាន់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែងតែសហការជាមួយក្រសួងធនធានទឹក រាល់ការចេញប័ណ្ណកម្មសិទ្ធិដែលពាក់ព័ន្ធនឹងចំណីព្រែក ស្ទឹង បឹងបួរទាំងអស់។

ពាក់ព័ន្ធនឹងករណីសាងសង់របងប៉ះពាល់ដីចំណីស្ទឹងស្លាគូនេះ ឯកឧត្តម រដ្ឋមន្ត្រីបានសន្យាថា ក្រសួងធនធានទឹកនឹងចាត់បញ្ជូនមន្រ្តីមកសហការជាមួយអាជ្ញាធរខេត្ត និងម្ចាស់ទីតាំង ដើម្បីរុះរើរបងដែលសាងសង់រំលោភនេះចេញ ហើយនឹងបន្តសុំគោលការណ៍ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើការចេញប័ណ្ណកម្មសិទ្ធិថ្មីឱ្យបានត្រឹមត្រូវតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង