**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក

នាយករដ្ឋមន្រ្តីកាណាដា ជួបជាមួយលោក ដូណាល់ ត្រាំ ដើម្បីស្វែងរកការបន្ធូរបន្ថយពន្ធ ដែលកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចកាណាដា

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីស្វែងរកការបន្ធូរបន្ថយពន្ធ ដែលកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចកាណាដា។

លោក Carney បាននិយាយដោយលេងសើចថា «ខ្ញុំដាក់ក្រវ៉ាត់កពណ៌ក្រហម ដើម្បីអ្នក» ដោយចង្អុលទៅកាន់លោក ត្រាំ។ ជារឿយៗ លោក ត្រាំ តែងដាក់ក្រវ៉ាត់កពណ៌ក្រហម ទោះបីជាលោកពាក់អាវធំពណ៌ខៀវក៏ដោយ។

លោក Carney កំពុងបំពេញទស្សនកិច្ចលើកទីពីរទៅកាន់ការិយាល័យរាងពងក្រពើ ប៉ុន្តែខុសពីសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត កាណាដា នៅមិនទាន់សម្រេចបានកិច្ចព្រមព្រៀង ដែលនាំទៅរកការដកខ្លួនចេញពីសង្រ្គាមពាណិជ្ជកម្មរបស់លោក ត្រាំ នោះទេ។

មុនពេលជួបនាយករដ្ឋមន្រ្តីកាណាដារូបនេះ លោក ត្រាំ បាននិយាយថា «ខ្ញុំទាយថា គាត់ (លោក Carney) នឹងមកនិយាយអំពីបញ្ហាពន្ធ ពីព្រោះក្រុមហ៊ុនជាច្រើនមកពីកាណាដា កំពុងប្តូរមកកាន់អាមេរិក»។

ថ្មីៗនេះ លោក ត្រាំ ក៏បានលើកឡើងម្តងទៀតនូវបំណងប្រាថ្នា ធ្វើឱ្យកាណាដាក្លាយជារដ្ឋទី ៥១ របស់អាមេរិក ដែលជាបញ្ហាមួយបង្កភាពតានតឹង ក្នុងទស្សនកិច្ចលើកមុនរបស់ លោក Carney។

តាមរដ្ឋាភិបាលកាណាដា អំឡុងពេលនៃទស្សនកិច្ចការងារនៅអាមេរិក លោក Carney ព្យាយាមស្តារទំនាក់ទំនងទ្វេភាគី និងពិភាក្សាអំពីបញ្ហាអាទិភាពទាក់ទងនឹងសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខ រវាងកាណាដា និងសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង