**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកទឹកចិត្តដល់និស្សិតដែលមានចំណាប់អារម្មណ៍ចង់ក្លាយខ្លួនជាមន្ត្រីរាជការ ឱ្យតាមដានការផ្សព្វផ្សាយរបស់ក្រសួងមុខងារសាធារណៈ ដើម្បីមានឱកាសក្លាយខ្លួនជាមន្ត្រីរាជការតាមរយៈការប្រឡងប្រជែង

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្តដល់និស្សិតដែលមានចំណាប់អារម្មណ៍ចង់ក្លាយខ្លួនជាមន្ត្រីរាជការ ឱ្យតាមដានការផ្សព្វផ្សាយរបស់ក្រសួងមុខងារសាធារណៈ ដើម្បីមានឱកាសក្លាយខ្លួនជាមន្ត្រីរាជការតាមរយៈការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំ និងរៀបចំដោយក្រសួងមុខងារសាធារណៈ។

ការលើកឡើងដូចនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២,៨១៤អង្គ/នាក់ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ចាប់ពីឆ្នាំ២០២៣ រហូតមកដល់ពេលបច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានដឹកនាំ និងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចំនួន ៥០លើករួចមកហើយ។ ក្នុងពេលខាងមុខនេះ នឹងមានការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅក្នុងក្រសួងយុត្តិធម៌ និងការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផងដែរ។ការប្រឡងប្រជែង ចាប់ពីអាណត្តិទី៧ មក សម្តេចមហាបវរធិបតី បានចង្អុលឱ្យក្រសួងមុខងារសាធារណៈ ដឹកនាំ និងរៀបចំការប្រឡងប្រជែង ដោយសហការជាមួយក្រសួងសាមី និងអង្គភាពប្រឆាំងអំពើពុករលួយ។ ប្រសិនបើបេក្ខជនមានលក្ខណៈសម្បត្តិ និងលក្ខខ័ណ្ឌគ្រប់គ្រាន់ ព្រមទាំងសមត្ថភាពគ្រប់គ្រាន់ សូមនិមន្ត និងអញ្ជើញចូលរួមប្រឡងប្រជែងឱ្យបានគ្រប់ៗគ្នា។

ទន្ទឹមនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញលម្អិតអំពីដំណើរការប្រឡងប្រជែង ចាប់តាំងពីការជូនដំណឹងទទួលពាក្យ ដំណើរការប្រឡងប្រជែង ទាំងដំណើរការតាក់តែងវិញ្ញាសានៅព្រឹកនៃថ្ងៃប្រឡងប្រជែងតែម្តង រហូតដល់ថ្ងៃប្រកាសលទ្ធផល ពិសេសបេក្ខជនអាចស្នើសុំពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន ក្រោយពីការប្រកាសលទ្ធផលរយៈពេល ៧ថ្ងៃ ដើម្បីឱ្យការប្រឡងស្របតាមប្រសាសន៍របស់សម្តេចធិបតី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ រាល់សកម្មភាពនៃដំណើរការប្រឡងប្រជែងទាំងអស់ ស្ថិតក្រោមការពិនិត្យ និងតាមដានជាប់ជាប្រចាំ ពីអង្គភាពប្រឆាំងអំពើពុករលួយ និងអង្គភាពពាក់ព័ន្ធផងដែរ។ “ជារួមប្រសិនបើប្អូនៗទាំងអស់គ្នា មានបំណងប្រាថ្នាចង់ក្លាយជាមន្ត្រីរាជការស៊ីវិល និងមានការបើកឱ្យមានការប្រឡងប្រជែង សូមឱ្យចូលរួមប្រឡងប្រជែង ដើម្បីធ្វើជាមន្ត្រីរាជការ ព្រោះថាការរៀបចំប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ គឺដើម្បីជ្រើសរើសអ្នកចេះពិតប្រាកដ និងមានឆន្ទៈជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល។” ឯកឧត្តមបានគូសបញ្ជាក់បន្ថែម។

លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់និស្សិតទាំងអស់ សូមសិក្សាស្វែងយល់ពីប្រទេសជាតិយើង និងកែច្នៃអ្វីដែលជាមេរៀន ដែលយើងធ្លាប់បានឆ្លងកាត់ឱ្យក្លាយទៅជាកម្លាំងចិត្តមួយក្នុងការចូលរួមកសាងជាតិ។

ឯកឧត្តម ក៏បង្ហាញទស្សនៈប្រកបដោយភាពជឿជាក់ទៅកាន់និស្សិតទាំងអស់ថា អនាគតរបស់កម្ពុជា នឹងរឹតតែប្រសើឡើងជាងនេះ ដោយសារមានប្អូនៗទាំងអស់គ្នា ដែលនាំមកនូវភាពជោគជ័យ ជូនជាតិមាតុភូមិកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង