**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

ឯកឧត្តម វ៉ា ថន បន្តនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសារងាយរងគ្រោះ និងគ្រួសារកងទ័ពជួរមុខ នៅស្រុកអូរគ្រៀងសែនជ័យ

ខេត្តក្រចេះ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដែលដឹកនាំដោយឯកឧត្តម វ៉ាថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ហឹង ណារី ជាអនុប្រធាន រួមនិងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនដល់គ្រួសារងាយរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារកងទ័ពជួរមុខ ចំនួន ១៤២ គ្រួសារទៀត រស់នៅក្នុងឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ នាថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ៖ បានពាំនាំនូវព្រះបណ្ដាំរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត និងប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ជាមួយគ្នានេះ ឯកឧត្តម វ៉ា ថន ក៏បានផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋទាំងអស់៖ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ មើលថែទាំកូនតូច ដែលគ្រប់អាយុឱ្យចូលរៀនបានគ្រប់គ្នា ដើម្បីជាការចេះដឹងនឹងគេ និងជាការផ្តល់ឱ្យកាសនៃអនាគតរបស់កូន យ៉ាងហោចណាស់ រៀនចប់ត្រឹមបាក់ឌុប ដើម្បីងាយស្រួលការរកការងារធ្វើ-ធ្វើលំហាត់ប្រាណ បោសសម្អាតបរិស្ថានជុំវិញផ្ទះជាប្រចាំ បង្ការជម្ងឺនានា ហូបចុកប្រុងប្រយ័ត្ន តមជាតិប្រៃ ផ្អែម និងខ្លាញ់ -ខិតខំដាំដំណាំរួមផ្សំ ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ -ពេលឈឺទៅពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ -កុំហូបទឹកឆៅ មានប្រភពមិនច្បាស់ ខ្លាចពុលពីការប្រើថ្នាំកសិកម្មផ្សេងៗ-ត្រូវចេះជីកអណ្តូងសម្រាប់ស្តុបទឹកទុក ដើម្បីសម្រួលប្រភពទឹកប្រកបដោយសុវត្ថិភាពប្រភពត្រឹមត្រូវ ហើយមុនការធ្វើចរាចរណ៍ សូមប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងត្រូវអប់រំណែនាំកូនចៅ ឱ្យជៀងវាងការសែពគប់មិត្តភក្តមិនល្អ ឬមិត្តប្រើប្រាស់គ្រឿងញៀន ដែលអាចបង្ករផលលំបាកដល់ខ្លួន និងសង្គមគ្រួសារ។

សូមបញ្ជាក់ដែរថា សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នឹងបន្តនាំយកអំណោយមនុស្សធម៌មកប្រគល់ជូនដល់គ្រួសារងាយរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារកងទ័ពជួរមុខ ដែលជួបការលំបាក នៅក្នុងស្រុកស្នួល ចំនួន៣៧ គ្រួសារទៀត នៅថ្ងៃទី៣ ខែតុលា នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង