**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026

ឯកឧត្ដម ហេង សួរ ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលទើបប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងស្រុកកំពង់សៀមឱ្យសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ភ្នំពេញ៖ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សទាំងអស់ក្នុងស្រុកកំពង់សៀមដែលទើបបានប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤–២០២៥ ឱ្យសិក្សានៅក្នុងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

ការប្រកាសនេះធ្វើឡើងនាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅខណៈពេលដែល ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាសហអធិបតីជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សក្នុងស្រុកកំពង់សៀម ដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ។ ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីមន្ត្រីការិយាល័យអប់រំស្រុក, នាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូ សរុបជិត ១ ០០០នាក់។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដម ហេង សួរ បានចូលរួមអបអរសាទរដល់ជ័យលាភីទាំងអស់ ហើយបានបញ្ជាក់ថា លទ្ធផលប្រឡងបាក់ឌុបនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម វិវត្តកាន់តែប្រសើរជាបន្ដបន្ទាប់ ដោយកើនឡើងពី ៦៥ ភាគរយ ក្នុងឆ្នាំ២០២១ ដល់ ៨១ ភាគរយ ក្នុងឆ្នាំ២០២៥ ដែលនេះមានន័យថា ក្នុងរយៈពេល៥ឆ្នាំ ការប្រឡងបាក់ឌុបទទួលបានលទ្ធផលល្អកើនឡើង ១៦ភាគរយ។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជម្រាបផងដែរថា នៅក្នុងឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានាបានផ្ដល់អាហារូបករណ៍ជាច្រើនពាន់កន្លែងសម្រាប់សិស្សានុសិស្សដែលទើបប្រឡងជាប់បាក់ឌុបនៅក្នុងឆ្នាំ២០២៥នេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានប្រកាសថា ចំពោះសិស្សានុសិស្សក្នុងស្រុកកំពង់សៀម ដែលមិនទទួលបានអាហារូបករណ៍ទាំងនោះ ឯកឧត្តមនឹងផ្ដល់អាហារូបករណ៍ជូនពួកគេគ្រប់ៗគ្នា ដើម្បីបន្តការសិក្សានៅក្នុងគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលស្ថិតក្រោមឱវាទរបស់ក្រសួង ទោះបីជាពួកគេប្រឡងជាប់ ឬធ្លាក់ក៏ដោយ។

សូមបញ្ជាក់ថា នៅស្រុកកំពង់សៀម មានសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ៤៨៥នាក់ ដែលស្មើនឹង៨០.៩៧ភាគរយ នៃចំនួនសិស្សានុសិស្សមានឈ្មោះប្រឡងនៅក្នុងស្រុកកំពង់សៀមទាំងអស់។ ក្នុងនោះ សិស្សានុសិស្សប្រឡងបាននិទ្ទេស A ចំនួន ៩នាក់ និទ្ទេស B ចំនួន ៥០នាក់, និទ្ទេស C ចំនួន ១១៣នាក់, និទ្ទេស D ចំនួន ១៨១នាក់ និងនិទ្ទេស E ចំនួន ១៣២នាក់៕

អត្ថបទដែលជាប់ទាក់ទង