**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

មន្ត្រីជំនាញ និងអាជ្ញាធរខេត្តកំពតអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាបង្កើនសោភ័នភាពបរិស្ថានខេត្ត តាមរយៈការចូលរួមសម្អាត និងទុកដាក់សំរាម និងកាកសំណល់

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសំអាតអនាម័យបរិស្ថានប្រចាំនព្វមាស ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់នៅទូទាំងខេត្ត នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា កំពតជាខេត្តទេសចរណ៍កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានភ្ញៀវទេសចរចន្លោះពី ៣៥,០០០ ទៅ ជាង៤ម៉ឹននាក់ក្នុងមួយសប្តាហ៍។ កត្តាអនាម័យបរិស្ថាន សោភ័ណភាព ទេសភាព និងបរិយាកាស គឺជាចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងរក្សាបាននូវកំណើនភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្ត។

ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ស្ថាប័នរដ្ឋ និងឯកជន រួមទាំងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមយកចិត្តទុកដាក់លើការទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ចូលរួមសម្អាតបរិស្ថានជាបន្តបន្ទាប់ និងបង្កើនបរិស្ថានបៃតង ដែលវាជាគន្លឹះសំខាន់ក្នុងការរក្សាក្រុងកំពតឱ្យជាទីក្រុងស្អាត រំដួល៣ទង និងជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានធ្វើរបាយការណ៍លទ្ធផលការងារប្រចាំនព្វមាស ដោយបង្ហាញពីកិច្ចខិតខំរបស់អាជ្ញាធរខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងភាគីពាក់ព័ន្ធក្នុងការជំរុញយុទ្ធនាការសំខាន់ៗរបស់ក្រសួងឱ្យទទួលបានលទ្ធផលល្អ។

លោកប្រធានមន្ទីរបានបន្តថា ការសម្អាតអនាម័យបរិស្ថានគឺជាកិច្ចការទូទៅមិនអាចខ្វះបានទេ ហើយបច្ចុច្បន្នយើងបាននិងកំពុងបន្តអនុវត្តន៍យុទ្ធនាការទាំងបីរបស់ក្រសួងដែលក្នុងនោះរួមមាន យុទ្ធនាការថ្ងៃនេះថ្ងៃស្អែក ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន និងយុទ្ធនាការដងផ្លូវជាតិស្អាត។ លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនឹងធ្វើឱ្យខេត្តកំពតកាន់តែមានសោភ័ណភាព និងមានទាក់ទាញភ្ញៀវទេសចរជាងមុន។

ក្នុងកិច្ចប្រជុំនេះដែរ លោក សារុន សំបូរ អគ្គនាយករងក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ អាជ្ញាធរខេត្តកំពត លើកិច្ចការងារលើកកម្ពស់អនាម័យបរិស្ថានបានល្អប្រសើរ ដោយអនុលោមទៅតាមយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន (ការពារ អភិវឌ្ឍន៍ និងសង្គម)។ លោកអគ្គនាយករងបានធ្វើការស្នើសុំឱ្យបន្តរួមគ្នាថែរក្សាបរិស្ថានឱ្យកាន់តែប្រសើរបន្ថែមទៀត ដោយផ្តោតលើ (ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត) ដើម្បីបន្តការរស់រាននៅលើផែនដី៕

អត្ថបទដែលជាប់ទាក់ទង