**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ IPC បោះឆ្នោតដកបម្រាម ចំពោះអត្តពលិករុស្ស៊ី និងប៊ែលឡារុស

បរទេស៖ បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ IPC បានបោះឆ្នោតដកបម្រាម ចំពោះអត្តពលិករុស្ស៊ី និងប៊ែលឡារុស។

ប្រទេសស្ថិតនៅទ្វីបអឺរ៉ុបទាំងពីរខាងលើនេះ ត្រូវបានរងបម្រាមពី IPC បន្ទាប់ពីរុស្ស៊ីបានចូលឈ្លានពានប្រទេសក្បែរខាងគ្នាគឺ អ៊ុយក្រែន ចាប់តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ មក នៅពេលដែលប៊ែលឡារុស ក៏ជាអ្នកជួយជ្រោមជ្រែងរដ្ឋបាលរបស់លោក ពូទីន ផងដែរ។

ក៏ប៉ុន្តែគ្រប់អត្តពលិកនៃប្រទេសរុស្ស៊ី និងប៊ែលឡារុស អាចចូលរួមប្រកួតប្រជែងមេដាយលើឆាកអន្តរជាតិបានដដែល ដោយស្ថិតក្រោមឆ័ត្រអព្យាក្រឹត្យ បន្ទាប់ពីបម្រាមត្រូវបានដាក់ចេញជាផ្លូវការតែម្តងគិតចាប់តាំងពីឆ្នាំ២០២៣ មក។

ក្រោយពីការបោះឆ្នោតដែលត្រូវបានរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ ក្នុងសមាជប្រចាំឆ្នាំរបស់ IPC គ្រាដែលរុស្ស៊ី និងប៊ែលឡារុស នៅតែជាសមាជិកពេញសិទ្ធិរបស់ IPC ដដែល ដោយទទួលបានការបោះឆ្នោតដកបម្រាមវិញ។

នេះមានន័យថា អត្តពលិកគ្រប់កម្រិតរបស់ពួកគេអាចចូលរួមក្នុងកម្មវិធីអន្តរជាតិនានាបានវិញហើយ ក្រោមទង់ជាតិផ្លូវការរបស់ពួកគេ ពោលគឺនៅ ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវរងា នៅឯទីក្រុង Milano Cortina ប្រទេសអ៉ីតាលីនាអំឡុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។ទន្ទឹមគ្នានោះដែរ គណៈកម្មាធិការជនពិការរុស្ស៊ី ក៏បានសាទរចំពោះការបោះឆ្នោតលើកលែងទណ្ឌកម្ម និងបានឱ្យដឹងផងថា «វាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ»៕

អត្ថបទដែលជាប់ទាក់ទង