**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អាមេរិក និងចិន ឈានដល់កិច្ចព្រមព្រៀងគោលមួយស្ដីពីអាជីវកម្ម TikTok នៅក្នុងសហរដ្ឋអាមេរិក

បរទេស៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក និងចិន បានឈានដល់កិច្ចព្រមព្រៀងគោលមួយស្ដីពីអាជីវកម្ម TikTok នៅក្នុងសហរដ្ឋអាមេរិក។ គោលបំណងនៃកិច្ចព្រមព្រៀងនេះគឺដើម្បីផ្លាស់ប្ដូរកម្មសិទ្ធិ TikTok នៅអាមេរិក ឲ្យធ្វើការគ្រប់គ្រងដោយក្រុមហ៊ុននៅសហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងនេះ ត្រូវបានចរចារនៅទីក្រុងម៉ាឌ្រីត អំឡុងពេលមានកិច្ចពិភាក្សារវាងមន្រ្តីជាន់ខ្ពស់ពីសហរដ្ឋអាមេរិក និងចិន។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា មានការយល់ព្រមលើលក្ខខណ្ឌពាណិជ្ជកម្មរួចរាល់ហើយ ជារវាងបុគ្គលឯកជន។ ទន្ទឹមនឹងនេះ TikTok កំពុងជួបប្រទះស្ថានភាពមិនប្រាកដប្រជានៅក្នុងអាមេរិក ដោយអាចនឹងត្រូវបិទនៅថ្ងៃទី១៧ ខែកញ្ញា ប្រសិនបើកិច្ចព្រមព្រៀងនេះមិនត្រូវបានបញ្ចប់ទាន់ពេល។

ប្រធានាធិបតី Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping នឹងមានកិច្ចសន្ទនាផ្ទាល់នៅថ្ងៃសុក្រ (ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥) ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនេះ។

ប្រទេសទាំងពីរនៅតែត្រូវចរចារពីព័ត៌មានលម្អិតជាច្រើនដូចជា៖
* អ្វីខ្លះនឹងត្រូវផ្ទេរទៅអាមេរិក (សិទ្ធិបច្ចេកវិទ្យា algorithms)
* តួនាទីនៃក្រុមហ៊ុន ByteDance នៅក្នុង TikTok នឹងនៅដដែលឬអត់
* ការបញ្ជាក់អំពី «ការគ្រប់គ្រងដោយអាមេរិក» មានន័យយ៉ាងដូចម្តេចចំណុចសំខាន់ៗគួរតែតាមដានគឺ សុវត្ថិភាពជាតិ និងការកាន់កាប់កម្មសិទ្ធិ ពោលសហរដ្ឋអាមេរិកមានក្តីបារម្ភអំពីទិន្នន័យអ្នកប្រើ និងសុវត្ថិភាពជាតិ ខណៈចិនចង់រក្សាកម្មសិទ្ធិបញ្ញា និងអត្តសញ្ញាណវប្បធម៌របស់ខ្លួន។ បើតាមច្បាប់ជាតិអាមេរិក ដែលបានអនុម័តកាលពីឆ្នាំ២០២៤ មានការកំណត់ឲ្យ TikTok ត្រូវលក់ចេញ ឬត្រូវហាមឃាត់ ប្រសិនបើគ្មានការផ្លាស់ប្ដូរ។ ដូច្នេះតើ TikTok នឹងផ្ទេរ algorithms ឲ្យអាមេរិកឬទេ? តើចិននឹងអនុញ្ញាតឲ្យកែប្រែជាគោលនយោបាយថ្នាក់ជាតិទេ? មានតែរងចាំសេចក្តីសម្រេចនាពេលឆាប់ៗខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង