**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន ចុះហត្ថលេខាលើកិច្ចព្រមព្រាង ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ

ភ្នំពេញ៖នារសៀលថ្ងៃទី១៥ កញ្ញានេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានីវៀងច័ន្ទ ជួបសម្តែងការគួរសមនិងចុះហត្ថលេខាលើកិច្ចព្រមព្រាង ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីវៀងចន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសាលារាជធានីភ្នំពេញ ដើម្បីជំរុញឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការរនៃ ប្រទេសទាំង២ កម្ពុជានិងឡាវ កាន់តែមានភាពរឹងមាំល្អប្រសើរមួយកម្រិតថែមទៀត ពិសេសជំរុញដល់វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងផ្លាស់ប្តូរការអប់រំ និងវប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀតសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ។

ឯកឧត្ដម ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានលើកឡើងពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជាក៏ដូចជារាជធានីភ្នំពេញ ដោយនៅពេលចុងក្រោយនេះ កម្ពុជាបានកសាងនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងនោះមានដូចជាការស្ថាបនា ព្រែកជីកហ្វូណនតេជោ ការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ ការស្តារទន្លេ ការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោដែលបានដាក់ឲ្យដំណើរការ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះជាដើម។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ រាជធានីភ្នំពេញបានទទួលភ្ញៀវទេសចរណ៍ប្រមាណ១០លាននាក់នៅក្នុងឆ្នាំ២០២៤ ដែលនេះពិតជាបានបង្ហាញឱ្យឃើញពីការកើនឡើងភ្ញៀវទេសចរណ៍ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ ។ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍កាន់តែមានភាពកើតឡើងបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ។ ផ្លូវថ្មើជើងថ្មីនេះបានទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិក្នុងមួយថ្ងៃប្រមាណ៨ទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។
ឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានីច្រៀងច័ន្ទ  ក្នុងឱកាសនោះ បានសម្ដែងនូវការសាទរចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ដោយលោកបានលើកឡើងថា៖ រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនល្អណាស់ ហើយនៅតាមបណ្ដាខេត្តក៏មានការរីកចម្រើនព្រមៗគ្នាផងដែរ។

ឯកឧត្តមបន្តថា៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឡាវគឺកាន់តែមានភាពល្អប្រសើរ ដោយថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជាបានទៅធ្វើទស្សនកិច្ចនៅប្រទេសឡាវ ហើយរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសឡាវក៏បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ។នេះជាការពូនជ្រុំទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរនិងកាន់តែមានភាពរឹងមាំបន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន ក៏បានអញ្ជើញ ឯកឧត្ដម ឃួង ស្រេង ដើម្បីដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ទៅបំពេញទស្សនៈកិច្ចនៅទីក្រុងវៀងចន្ទផងដែរ។ ជាការឆ្លើយតប ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា តបតាមការអញ្ជើញនេះ ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថានឹងពិនិត្យលទ្ធភាពទៅបំពេញទស្សនៈកិច្ចនៅទីក្រុងវៀងចន្ទនៅពេលវេលាណាមួយសមស្របខាងមុខនេះ។

សូមជំរាបថា៖ រាជធានីភ្នំពេញនិងទីក្រុងវៀងចន្ទន៍ធ្លាប់បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាម្តងរួចហេីយ កាលពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០១៤កន្លងមក។

ការចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពឡើងវិញនៅថ្ងៃនេះ ធ្វើឡេីងក្រោយទទួលបានគោលការណ៍ ឯកភាពពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ តាម រយះការស្នើសុំរបស់រដ្ឋបាល រាជធានីភ្នំពេញដេីម្បី ឆ្លើយតបនឹងភាពរីកចម្រើន និងការអភិវឌ្ឍគ្រប់វិស័យ របស់រាជធានីភ្នំពេញនិងទីក្រុងវៀងចន្ទន៍នាពេល បច្ចុប្បន្ននេះ ។

អ្វីដែលត្រូវកក់សម្គាល់ រួមមាន ៖
១. កិច្ច ព្រមព្រៀងកន្លងមក គឺដេីម្បីផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់របស់ភាគីទាំង២ តែពេលនេះការ ផ្លាស់ប្តូរគណៈប្រតិភូនឹងធ្វើឡើងគ្រប់កម្រិតទាំង គណៈប្រតិភូជាន់ខ្ពស់ មន្រ្ដីជំនាញ និង ប្រតិភូគ្រប់ វិស័យ ។

២. ភាគីទាំងពីរនឹងសហការរួមគ្នាលើផ្នែកការផ្លាស់ប្ដូរ ប្រជាជននិងប្រជាជនការផ្លាស់ប្ដូរ ព័ត៌មាន ដូចជា៖ ទីក្រុងវៃឆ្លាត ចំណេះដឹង ឌីជីថល និង កិច្ចប្រជុំ បណ្តាញនានា។

៣.ភាគីទាំងពីរនឹងផ្តល់ការគាំទ្រ និងសម្របសម្រួលដល់មន្ទីរ អង្គភាពពាក់ព័ន្ធនៃរដ្ឋធានីវៀងចន្ទ និង រាជធានីភ្នំពេញ ព្រមទាំងជំរុញដល់វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងផ្លាស់ប្តូរការអប់រំ និងវប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀតសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ។

៤. ប្រសិនបើមានភាពខុសគ្នាកើតឡើងក្នុងការបកស្រាយ ឬអនុវត្តកិច្ចព្រមព្រៀងនេះ ត្រូវដោះស្រាយ ដោយមិត្តភាព តាមរយៈការពិគ្រោះយោបល់រវាងភាគីទាំងពីរ។

៥. រាល់អត្ថបទទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីកិច្ចព្រមព្រៀងនេះ ត្រូវទុកជានិរាករណ៍ ដោយស្ថិត ក្រោមច្បាប់គ្រប់គ្រង និងបទបញ្ញត្តិនៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង