**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

នាយករដ្ឋមន្ត្រីកាតា ជំរុញឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មអ៊ីស្រាអែល

ដូហា៖ លោក ម៉ូហាម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន់ អាល់ថានី (Mohammed bin Abdulrahman Al Thani) នាយករដ្ឋមន្ត្រីកាតា កាលពីថ្ងៃអាទិត្យទី១៤កញ្ញា បានជំរុញសហគមន៍អន្តរជាតិឱ្យបញ្ឈប់ការប្រើប្រាស់ស្ដង់ដារទ្វេ និងដាក់ទណ្ឌកម្មអ៊ីស្រាអែល ចំពោះអ្វីដែលលោកបានពិពណ៌នាថាជា«ឧក្រិដ្ឋកម្ម»។ ការណ៍នេះ កើតឡើងក្រោយអ៊ីស្រាអែលបើកការវាយប្រហារនៅលើទឹកដីកាតា ឥតញញើតច្បាប់អន្តរជាតិ។

លោក អាល់ថានី បាននិយាយនៅក្នុងកិច្ចប្រជុំត្រៀមមួយ នៅមុនថ្ងៃនៃកិច្ចប្រជុំកំពូលបន្ទាន់នៃមេដឹកនាំអារ៉ាប់ និងអ៊ីស្លាមដែលរៀបចំដោយកាតា បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារតាមអាកាសដែលមិនធ្លាប់មានពីមុនមកលើមេដឹកនាំក្រុមហាម៉ាសនៅរដ្ឋធានីដូហា។

លោកបានលើកឡើងថា៖«ដល់ពេលដែលសហគមន៍អន្តរជាតិឈប់ប្រើប្រាស់ស្ដង់ដារទ្វេ និងដាក់ទណ្ឌកម្មអ៊ីស្រាអែលហើយ ចំពោះឧក្រិដ្ឋកម្មទាំងអស់ដែលពួកគេបានប្រព្រឹត្ត ហើយអ៊ីស្រាអែលត្រូវដឹងថា សង្រ្គាមនៃការសម្លាប់រង្គាលកំពុងបន្តដែលប្រជាជនប៉ាឡេស្ទីនជាបងប្អូនរបស់យើងកំពុងទទួលរង ហើយគោលបំណងនៃការបណ្តេញពួកគេចេញពីទឹកដីរបស់ពួកគេ នឹងមិនដំណើរការទេ»។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសកាតា ម៉ាជេត អាល់អានសារី (Majed al-Ansari) កិច្ចប្រជុំនៅថ្ងៃចន្ទទី១៥កញ្ញារបស់មេដឹកនាំអារ៉ាប់ និងអ៊ីស្លាម នឹងពិចារណាសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការវាយប្រហាររបស់អ៊ីស្រាអែលលើរដ្ឋកាតា។ ក្នុងចំណោម មេដឹកនាំ ដែល ចូលរួម នឹងមាន ប្រធានាធិបតី អ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសឃីន (Masoud Pezeshkian) និង នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ លោក ម៉ូហាម៉េដ ស៊ីអា អាល់-ស៊ូដានី (Mohammed Shia al-Sudani)។

ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាប់បាស បានទៅដល់រដ្ឋធានីដូហាកាលពីថ្ងៃអាទិត្យទី១៤កញ្ញា នៅមុនកិច្ចប្រជុំកំពូល។ ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍ថា ប្រធានាធិបតីតួកគីលោក រីសេប តៃយីប អឺដូហ្កាន់ (Recep Tayyip Erdogan) ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមផងដែរ។

គេនៅតែត្រូវមើលថា តើព្រះអង្គម្ចាស់ ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន (Mohammed bin Salman) ដែលជាអ្នកគ្រប់គ្រងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត នឹងចូលរួមដែរឬយ៉ាងណា? បើទោះបីជាព្រះអង្គបានទៅបំពេញទស្សនកិច្ចនៅប្រទេសកាតា កាលពីដើមសប្តាហ៍នេះ ក្នុងការបង្ហាញសាមគ្គីភាពអ្នកជិតខាងក៏ដោយ។ ប្រទេសកាតា ដែលជាម្ចាស់ផ្ទះមូលដ្ឋានយោធាដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់ ដើរតួជាអ្នកសម្រុះសម្រួលដ៏សំខាន់នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស រួមជាមួយសហរដ្ឋអាម៉េរិក និងអេហ្ស៊ីប។

សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក បាសេម ណាំ (Bassem Naim) បាននិយាយថា ចលនាសកម្មប្រយុទ្ធសង្ឃឹមថា កិច្ចប្រជុំកំពូលនឹងបង្កើតជំហរអារ៉ាប-អ៊ីស្លាម ដែលសម្រេច និងបង្រួបបង្រួម និងវិធានការច្បាស់លាស់ និងជាក់លាក់លើអ៊ីស្រាអែល និងសង្រ្គាម។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីកាតា បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងទីក្រុងញូវយ៉ក បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលទៅលើរដ្ឋធានីដូហាក្នុងសប្តាហ៍នេះ។ មុនពេលកិច្ចប្រជុំជាមួយប្រធានាធិបតីអាម៉េរិក លោក អាល់ថានី បានជួបអនុប្រធានាធិបតីអាម៉េរិក ជេឌី វ៉ាន (JD Vance) និងរដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីអូ នៅសេតវិមាន ជាកន្លែងដែលពួកគេបានពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែល និងការរៀបចំសន្តិសុខអាម៉េរិក-កាតា៕

អត្ថបទដែលជាប់ទាក់ទង