**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

មណ្ឌលគិរី៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ គុណសម្បត្តិ និងស្នាដៃ ដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានលះបង់ ការពុះពារ និងយកជីវិតជាដើមទុន ដើម្បីការពារជាតិ មាតុភូមិ អធិបតេយ្យភាព និងបូរណភាពទឹកដី ក្នុងកាលៈទេសៈដ៏លំបាកបំផុតនាអតីតកាល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ក្តីនឹករឮកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចទាំងទ្វេរ តែងគិតគូរពីសុខទុក្ខបងប្អូនអតីតយុទ្ឋជនគ្រប់ពេលវេលា ជាពិសេស នាឱកាសពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនាពេលនេះ ។

ឯកឧត្តមបន្តថា បងប្អូនអតីតយុទ្ឋជន ពួកគាត់គឺ ជាឆ្អឹងខ្នងដ៏រឹងមាំ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងការពារប្រទេសកម្ពុជា ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ ហើយការលះបង់របស់អតីតយុទ្ធជន មិនមែនគ្រាន់តែជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាមេរៀនដ៏មានតម្លៃ និងជាគំរូដ៏ល្អសម្រាប់កូនចៅជំនាន់ក្រោយ ។

ឯកឧត្តមបន្តថា ដោយសភាពការតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានជួបប្រទះការឈ្លានពានពីកងទ័ពសៀម បង្កឲ្យបងប្អូនប្រជាពលរដ្ឋជួបប្រទះការលំបាក ក្នុងជីវភាពត្រូវភៀសសឹកទៅកន្លែងសុវត្ថិភាព។ ចំណែកកងទ័ពរបស់យើងត្រូវប្រុងប្រៀបស្មារតី ការពារដែនបូរណភាពទឹកដីគ្មានពេលសម្រាក ដែលនេះសបញ្ជាក់ពីការខិតខំប្រឹងប្រែង តាំងពីថ្នាក់ដឹកនាំកំពូល ត្រូវដោះស្រាយទាំងផ្នែកការទូត ទាំងសមរភូមិមុខ និងសមរភូមិក្រោយ មានសាមគ្គីភាពជាធ្លុះមួយយ៉ាងអង់អាច ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើង កុំជឿតាមការញុះញ៉ង់ពីជនអគតិ។

ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់ មន្ទីរអង្គភាពពាក់ព័ន្ឋ អាជ្ញាធរក្រុង-ស្រុក និងបណ្តាសប្បុរជន សូមបន្តជួយឧបត្ថម្ភគាំទ្រដល់ អតីតយុទ្ឋជនដែលជីវភាពខ្វះខាត ទាំងសម្ភារៈ និងថវិកា ទៅតាមលទ្ឋភាព ដើម្បីជាការដឹងគុណដល់វីរៈភាពរបស់ពួកគាត់។ ដើម្បីជាការលើកទឹកចិត្ត ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់បងប្អូនអតីតយុទ្ឋចំនួន ១០០នាក់ មកពីបណ្តាក្រុង/ស្រុកទាំង០៥ ក្នុងខេត្ត នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ក្នុងពិធីនេះដែរ ក៏មានការប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការ និងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី ក្នុងនោះ លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានតែងតាំងជាប្រធាន។ ការបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ការពារ និងលើកតម្កើងសិទ្ធិ និងផលប្រយោជន៍របស់អតីតយុទ្ធជន រួមទាំងការជួយឧបត្ថម្ភ និងផ្តល់សេវាផ្សេងៗ ជូនដល់ពួកគាត់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង