**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានជួបសំណេះសំណាលដោយផ្ទាល់ជាលើកទី២ ជាមួយ លោកតា បងប្អូន ក្មួយៗសមាជិកស៊ីក្លូទាំងអស់ ព្រមទាំងបានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខប្រកបដោយព្រះរាជហឫទ័យ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះលោកតា បងប្អូន ក្មួយៗសមាជិកស៊ីក្លូទាំងអស់។

ដើម្បីចែករំលែកក្តីអាណិតស្រឡាញ់ និងក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះផងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយជូនដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១កេស (ស្មើនឹង ១០០កំប៉ុង), ប្រេងឆា ១ដប, ទឹកស៊ីអ៊ីវ ១យួរ, ភេសជ្ជៈបាកាស ១យួរ, ទឹកក្រូច ១កេស, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ៣០០.០០០រៀល រួមជាមួយអាហារពេលព្រឹក រួមមាន បាយសាច់មាន់ ១ប្រអប់, ផ្លែក្រូចឃ្វិច ២ផ្លែ, ទឹកក្រូច ១កំប៉ុង និងទឹកបរិសុទ្ធ ២ដប ទៀតផង។

យោងតាមសុន្ទរកថាស្វាគមន៍ និងរបាយការណ៍របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានឱ្យដឹងថា សមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តមបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រកាសលេខ ១៩០ ប្រក ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ដោយក្នុងនោះសមាគមបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជា ប្រធានកិត្តិយសក្រុមប្រឹក្សាភិបាល ដោយមានក្រុមប្រឹក្សាភិបាល និងលេខាធិការដ្ឋានរបស់សមាគម ជាសេនាធិការទទួលបន្ទុកគ្រប់គ្រង និងដំណើរការមូលនិធិ ក្នុងន័យចូលរួមអភិរក្សនិងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ឲ្យបានល្អប្រសើរ។

ក្រោយការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ សមាជិកនៃសមាគមមូលនិធិស៊ីក្លូ ទទួលបានអត្ថប្រយោជន៍ដែលជាការឧបត្ថម្ភជាប្រចាំ រួមមាន ៖ ១- សមាជិកនីមួយៗទទួលឯកសណ្ឋានចំនួន ២កំប្លេ ក្នុងមួយឆ្នាំ, ២. ទទួលបានប័ណ្ណមូលនិធិសុខាភិបាលជាប្រចាំឆ្នាំ សម្រាប់ព្យាបាលជំងឺដោយឥតគិតថ្លៃ, ៣. ទទួលប្រាក់ឧបត្ថម្ភប្រចាំថ្ងៃសម្រាប់អាហារហូបចុកចំនួន ៥ពាន់រៀល និងថ្លៃជួលស៊ីក្លូពីម្ចាស់ស៊ីក្លូ ចំនួន ២ពាន់រៀល សរុប ៧ពាន់រៀល ក្នុងមួយថ្ងៃ ដោយបានបញ្ចូលក្នុងគណនីវីង (Wing) របស់សមាជិកម្នាក់ៗរួចជាស្រេច រៀងរាល់ ១០ថ្ងៃម្តងជាទៀងទាត់, ៤. ទទួលប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ចំនួន ៥ម៉ឺនរៀល និងក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៥ម៉ឺនរៀល ជារៀងរាល់ឆ្នាំ។ បន្ថែមពីនេះ សមាជិកមូលនិធិស៊ីក្លូ ក៏ទទួលបានការឧបត្ថម្ភបន្ថែមផ្សេងទៀត ដូចជា៖ ១. ការរៀបចំកែប្រាំងស៊ីក្លូ ដែលកន្លងមកបានកែច្នៃខុសទម្រង់ដើម ពីការចាប់ខាងក្រោយ មកចាប់ខាងមុខវិញ ដើម្បីអភិរក្សទម្រង់ដើមនៃស៊ីក្លូ, ២. បានរៀបចំដំឡើងស្លាកលេខសម្គាល់ស៊ីក្លូទាំងអស់, ៣. បានទទួលការឧបត្ថម្ភនៅពេលដែលរងរបួសក្នុងពេលបំពេញការងារ និងត្រូវសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ, ៤. ទទួលថវិកាឧបត្ថម្ភសម្រាប់សមាជិកគ្រួសារដែលបានទទួលមរណភាព ក្នុងនោះ គ្រួសារសពទទួលបានថវិកាឧបត្ថម្ភចុងក្រោយចំនួន ១.០៥០.០០០ រៀល (មួយលានប្រាំម៉ឺនរៀល) ស្របតាមគោលការណ៍កំណត់របស់សមាគម, ៥. បានគិតគូរដល់សុខភាពរបស់សមាជិកទាំងអស់ ក្នុងអំឡុងពេលនៃការរីករាលដាលជាសកលជំងឺកូវីដ-១៩ និងទទួលបាននូវសម្ភារៈ និងគ្រឿងឧបភោគ-បរិភោគ ដូចជា អាល់កុល-ជែលលាងដៃ, ក្រមា, ម៉ាស់ក្រណាត់, ម៉ាស់ប្រអប់, អង្ករ, មី, ទឹកត្រី-ទឹកស៊ីអ៊ីវ, ឃីតមួយឈុត និងអាវរងារ សម្រាប់រដូវរំហើយថែមទៀតផង។

ជាមួយគ្នានេះ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតជូនស៊ីក្លូចំនួន ១៤គ្រឿង (ដោយឆ្លាស់វេនគ្នាជាប្រចាំ) ដើម្បីចូលដឹកជញ្ជូនភ្ញៀវទេសចរ ដែលមានការលំបាកក្នុងការធ្វើដំណើរ ឱ្យបានទស្សនាកម្សាន្តក្នុងតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលបានបង្កើតឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ បច្ចុប្បន្ន ទីតាំងនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដោយបានទាក់ទាញភ្ញៀវទេសចរចន្លោះពី ៨ម៉ឺននាក់ ទៅ១០ម៉ឺននាក់ ជារៀងរាល់ថ្ងៃសៅរ៍-អាទិត្យប្រចាំសប្តាហ៍ ព្រមទាំងបានធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ជាទីក្រុងប្រជុំដោយភាពសប្បាយរីករាយនាពេលរាត្រី។ ជាមួយគ្នានេះ ចំនួនស៊ីក្លូទាំង១៤គ្រឿង ដែលបានចរាចរក្នុងតំបន់ទេសចរនេះ ពិតជាមានភាពសមល្មមគ្រប់គ្រាន់ និងមិនមានការបង្កផលប៉ះពាល់ដល់សោភ័ណភាព និងសណ្តាប់ធ្នាប់ផ្លូវថ្មើរជើងចតុមុខនោះទេ ជាពិសេសក៏បានចូលរួមជួយអភិរក្សមុខរបរស៊ីក្លូ និងបង្កើនប្រាក់ចំណូលដល់បងប្អូនអ្នកប្រកបរបរនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង