**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក

ក្រសួងសង្គមកិច្ច សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បើកសិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន ការបង្វែរនិងការដោះលែងដោយមានលខណ្ឌសម្រាប់ អនីតិជនទំនាស់នឹងច្បាប់

បន្ទាយមានជ័យ៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ មានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន ការបង្វែរនិងការដោះលែងដោយមានលខណ្ឌសម្រាប់ អនីតិជនទំនាស់នឹងច្បាប់ ក្រោមអធិបតីភាព ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ដោយមានការចូលរួមពី លោក ស្រី រស់ សុផានី អភិបាលរងតំណាងឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងតំណាងអយ្យការខេត្តលោក ភា ម៉ានិត អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត រួមទាំងអង្គការដៃគូរ និងងអង្គភាពពាក់ព័ន្ធ។

ថ្លែងនាឱកាសបើកសិក្ខាសាលានេះ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា បានគូសបញ្ជាក់ថា ច្បាប់ស្តីពីយុត្តិធម៌  អនីតិជន បានអនុម័តដាក់ឲ្យប្រើប្រាស់ក្នុងខែកក្កដា ឆ្នាំ២០១៦ ដែលច្បាប់នេះផ្តោតទៅលើចំណុចមួយចំនួន ៖ ១/-ការ ងារបង្វែរអនីតិជនចេញពីដំណាក់កាលនីមួយៗ នៃនីតិវិធីតុលាការ ដែលធ្វើឲ្យអនីតិជនជំនាស់និងច្បាប់មិនត្រូវបានចុះក្នុងបញ្ជីថ្កោលទោស ។ ២/-គាំទ្រការស្តារនីតិសម្បទាអនីតិជន ដែលត្រូវបានចោទប្រកាន់និងសម្រេចក្តីថាមានទោស តាមការបណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំក្រៅប្រព័ន្ធ បំណិនជីវិត អប់រំផ្លូវចិត្ត សិល្បៈកម្សាន្តនិងធ្វើសមហរណកម្មទៅ្រសារនិងសហគមន៍វិញ ។ ៣/-គ្រប់គ្រងករណីអនីតិជនប្រព្រឹត្តបទល្មើសអាយុក្រោម១៤ឆ្នាំដែលមន្ត្រីនគរបាលយុត្តិធម៌ ត្រូវបានបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញា ដើម្បីប្រឹក្សាយោបល់អប់រំ តម្រង់ទិសអនីតិជនក្លាយជាូនល្អ សិស្សល្អ សម្រប សម្រួលជាមួយគ្រួសារ សហគមន៍ ឲ្យអនីតិជនអាចរស់នៅប្រកបដោយសុវត្ថិភាព។

ឯកឧត្តមក៏បានបញ្ជាក់ថា ការអនុវត្តច្បាប់អនីតិជនមានក្រសួង៣ដែលពាក់ព័ន្ធមានតួនាទីសំខាន់រួមមាន៖ក្រសួងសង្មកិច្ច មានសមត្ថកិច្ចក្នុងការតែងតាំង ការទទួលស្គាល់និងគ្រប់គ្រងភ្នាក់ងារសង្គមកិច្ចនិងប្រតិបត្តិការងារ នៃនីតិវិធីគ្រប់គ្រងមណ្ឌលយុវនីតិសម្បទា ក្រសួងយុត្តិធម៌រៀបចំលិខិតបទដ្ឋានគតិយុត្តិនិងគោលការណ៍ណែនាំនិងក្រ សួងមហាផ្ទៃ អនុវត្តនីតិវិធីនគរបាលយុត្តិធម៌ដែលមានភាកិច្ចត្រួតពិនិត្យបទឧក្រិដ្ឋ បទមជ្ឈឹម កំណត់អត្តសញ្ញាណនិងចាប់ខ្លួនព្រមទាំងវត្ថុតាង។

ឯកឧត្តម សន សុផល បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ក្នុង ការពង្រឹងសមត្ថភាពបន្ថែមទៀតដល់ភ្នាក់ងារសង្គកិច្ច  មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធទាំងអស់ទទួលបាននូវ ចំណេះដឹងថ្មីៗ  ដើម្បីពង្រឹងប្រសិទ្ធភាព ការអនុវត្តការងារយុត្តិធម៌អនីតិជនដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ពិសេសអង្គការជីវិតនៅកម្ពុជាបានរៀបចំសិក្ខាសាលាវគ្គបណ្តុះបណ្តាលនេះ និងសុំឲ្យសិក្សាកាមទាំងអស់ត្រូវយកកិចិត្តទុកដាក់ស្តាប់  លើកកជាសំណួរ ដើម្បីទទួល បានចំណេះដឹងនិងបទពិសោធន៍ល្អៗ ដែលទាក់ទងនិងការងារយុត្តិធម៌អនីតិជន៕

អត្ថបទដែលជាប់ទាក់ទង