**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » 

មនុស្សយ៉ាងតិច១៩នាក់ បានស្លាប់នៅក្នុងប្រទេសនេប៉ាល់ពេលប៉ូលិសបំបែកក្រុមបាតុករវ ដែលតវ៉ាឱ្យរដ្ឋាភិបាលលុបចោលការហាមឃាត់លើប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រឆាំងអំពើពុករលួយ

កដ្ឋមណ្ឌូ៖ មនុស្សយ៉ាងតិច១៩នាក់ បានស្លាប់នៅក្នុងប្រទេសនេប៉ាល់កាលពីថ្ងៃចន្ទទី៨កញ្ញា នៅពេលប៉ូលិសបំបែកក្រុមបាតុករវ័យក្មេង ដែលតវ៉ាឱ្យរដ្ឋាភិបាលលុបចោលការហាមឃាត់លើប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រឆាំងអំពើពុករលួយ។

អំពើហិង្សា បានផ្ទុះឡើងបន្ទាប់ពីរដ្ឋាភិបាលបានបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន រួមមាន៖ ហ្វេសប៊ុក, យូធូប និង X ចាប់តាំងពីចុងសប្តាហ៍មុន ធ្វើឱ្យអ្នកប្រើប្រាស់មានការខឹងសម្បារជាខ្លាំង។ ប៉ូលិសបានប្រើគ្រាប់កាំភ្លើងកៅស៊ូ ឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងដំបងប្រឆាំងនឹងបាតុករ ដែលប៉ុនប៉ងចូលទៅក្នុងតំបន់ហាមឃាត់នៅជិតសភា។

លោក សេខា ខាន់ណាល់ អ្នកនាំពាក្យប៉ូលិសរដ្ឋធានីកដ្ឋមណ្ឌូ បានរាយការណ៍ថា មនុស្ស១៧នាក់បានស្លាប់ ដោយបន្ថែមថា មនុស្សជាង៤០០នាក់បានរងរបួស រួមទាំងប៉ូលិសជាង១០០នាក់ផងដែរ។ ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបញ្ជាក់ថា មនុស្សពីរនាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងស្រុកសាន់សារី ភាគខាងកើតប្រទេសនេប៉ាល់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បន្ទាប់ពីមានអំពើហិង្សានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រ៉ាមេស លក្ខ បានលាលែងពីតំណែង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។  ជុំវិញបញ្ហានេះ អង្គការសហប្រជាជាតិ និងអង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័ស និងប្រកបដោយតម្លាភាពចំពោះការប្រើប្រាស់កម្លាំងបង្ក្រាបបាតុករ។

អ្នកសម្របសម្រួលការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ាវីណា សាមដាសានី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងមានការភ្ញាក់ផ្អើលចំពោះការសម្លាប់ និងរបួសរបស់អ្នកតវ៉ានៅក្នុងប្រទេសនេប៉ាល់នៅថ្ងៃនេះ ហើយជំរុញឱ្យមានការស៊ើបអង្កេតភ្លាមៗ និងមានតម្លាភាព»។

លោកស្រីបន្តថា ៖«យើងបានទទួលការចោទប្រកាន់ដ៏គួរឱ្យព្រួយបារម្ភជាច្រើន អំពីការប្រើប្រាស់កម្លាំងដោយមិនចាំបាច់ ឬមិនសមាមាត្រដោយកងកម្លាំងសន្តិសុខ»៕

អត្ថបទដែលជាប់ទាក់ទង