**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

សម្តេច ឃួន សុដារី ចាត់តាំងថ្នាក់ដឹកនាំខុទ្ទកាល័យនាំយកអំណោយជាថវិកា សម្ភារៈប្រើប្រាស់ចែកជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ÷សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអគ្គលេខាធិការរងប្រចាំការនៃរដ្ឋសភា និងឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា នាំយកអំណោយជាថវិកានិងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដើម្បីយកទៅចែកជូនបន្តដល់វីរកងទ័ពជួរមុខ ក៏ដូចជាវីរកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺ ព្រមទំាងពលរដ្ឋដែលបានភៀសសឹក នៅក្នុងខេត្តឧត្តរមានជ័យ។

ពិធីប្រគល់និងទទួលអំណោយនេះបានប្រារព្ធធ្វើឡើងសាលាខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៥។ ឯកឧត្តម មាន ចាន់យ៉ាដា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ក៏ដូចជាសមាជិកសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សមាជិកសមាជិការដ្ឋសភា ព្រមទំាងថ្នាក់ដឹកនាំខុទ្ទកាល័យ សម្តេចប្រធានរដ្ឋសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា  ដែលបានផ្សារភ្ជាប់សុខទុក្ខ ជាមួយយុទ្ធជនជួរមុខ។ ការយកចិត្តទុកដាក់នេះ ជាកម្លំាងចិត្តដ៏សំខាន់ចំពោះយុទ្ធជនជួរមុខ ឈរការពារបូរណភាពទឹកដី អធិបតេយ្យជាតិ យ៉ាងអង់អាចក្លាហាន របស់យុទ្ឋជនវីរកងទ័ពកម្ពុជា ក្រោមការដឹកនាំដ៏វាងវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពីជោគជ័យរបស់កម្ពុជាប្រឆាំងការឈ្លានពានរបស់ថៃនៅពេលនេះ ដោយសារ កម្ពុជា មានសំណាងមានអ្នកដឹកនាំប្រកបដោយគតិបណ្ឌិតគឺ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែតដែលមានបទពិសោធន៍បញ្ជាកងទ័ព បទពិសោធន៍ការងារការទូត ការចរចា និងផ្លូវច្បាប់ ប្រកបដោយភាពវាងវៃ មនសិការស្នេហាជាតិនិងពលរដ្ឋដ៏ជ្រាលជ្រៅ រួមជាមួយការលះបង់ខ្ពស់ អង់អាចក្លាហានរបស់វីរកងព័ទគ្រប់ជាន់ថ្នាក់ មានសាមគ្គីភាព សា្មរតីស្នេហាជាតិជាធ្លុងតែមួយ។

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ  បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងការកោតសរសើរ ដ៏ជ្រាលជ្រៅ បំផុតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជូនដល់បងប្អូនវីរកងទ័ព ដ៏អង់អាចក្លាហានទាំងអស់ ដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការស៊ីវិលចំណុះរដ្ឋបាលខេត្តឧត្តរមានជ័យទាំងអស់។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ជានិច្ចកាល សម្តេចរដ្ឋសភាធិបតី តែងតែគិតគូរពីសុខទុក្ខបងប្អូនវីរកងទ័ព កងកម្លាំង និងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាជន នៅតាមព្រំដែន និងបានបន្តឧបត្ថម្ភ គាំទ្រទាំងស្មារតី សម្ភារៈ និង ថវិកាជាហូរហែកន្លងមក។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ក្នុងនាមតំណាងប្រជាពលរដ្ឋ សម្តេចប្រធានរដ្ឋសភា បានខិតខំបំពេញតួនាទី ដើម្បីលើកកម្ពស់សុខសន្តិភាព ស្ថិរភាពសង្គម ទាំងក្នុងប្រទេស និងការងារការទូតសភា នៅលើវេទិកាអន្តរជាតិ ស្របតាមចក្ខុវិស័យសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ។

តាងនាមសម្តេចប្រធានរដ្ឋសភា និងជំនួសមុខឱ្យថ្នាក់ដឹកនាំខុទ្ទកាល័យ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានសម្តែងនូវគាវរកិច្ចគោរពដឹងគុណដ៏ស្មោះអស់ពីដួងចិត្តចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ព និង កងកម្លាំងគ្រប់ប្រភេទ ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែន តំបន់ប្រាសាទព្រះវិហារ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ឯករាជ្យ អធិបតេយ្យ និងការការពារសុខសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ វីរភាពនេះពិតជាការលះបង់ខ្ពស់ដោយបានពលីជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីប្តូរផ្តាច់ការពារ បូរណភាពទឹកដី និងអធិបតេយ្យជាតិ មាតុភូមិ ជាពិសេសបានធ្វើឱ្យប្រជាជនដែលនៅសមរភូមិក្រោយ មានក្តីអាណិត ស្រឡាញ់ និងគោរពដល់វីរភាពដ៏អង់អាចក្លាហាន និងបានឆ្លាក់ទុកនូវគំរូវីរភាពនេះក្នុងក្រអៅបេះដូងគ្មានថ្ងៃបំភ្លេចបានឡើយ។ ការណ៍នេះបានក្លាយជាកម្លាំងចលករមួយ និងស្មារតីជាតិនិយមគ្រប់ មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលបង្កើតបានជាមហាសាមគ្គីជាតិដ៏ខ្លាំងក្លា មិនធ្លាប់មាននៅ ក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ជាមួយគ្នានេះ  តំណាងសម្តេចប្រធានរដ្ឋសភា ឯកឧត្តម ឃួន ដាវិត បានមានប្រសាសន៍ថា សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណ ជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បើទោះបី ជាមិនបានចូលរួមប្រយុទ្ធផ្ទាល់នៅក្នុងសមរភូមិ ក៏ប៉ុន្តែបានលះបង់ទាំងកម្លាំងកាយ ស្មារតី និងពេលវេលា ដើម្បីរួមសុខរួមទុក្ខជាមួយកងទ័ព និងប្រជាជន ពិសេសជាមួយ ប្រជាជនភៀសសឹក និងបានផ្សព្វផ្សាយពីការវិវត្តន៍ថ្មីៗពីសភាពការណ៍ព្រំដែន ជូនដល់ប្រជាជន ដើម្បីរួមគ្នាអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវចំណាត់ការ និងជឿជាក់ លើការដឹកនាំរបស់ថ្នាក់ដឹកនាំមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជានាយអគ្គភស្តុភារកំពូល នៃកងយោធពលខេមរភូមិន្ទ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពហ្មត់ចត់ ឈ្លាសវៃ តាមរយៈការចរចាការទូត

និងការប្រកាន់យកការដោះស្រាយ ជម្លោះស្របតាមច្បាប់អន្តរជាតិ អនុវត្តយ៉ាងម៉ឺងមាត់នូវបទឈប់បាញ់ ដើម្បីការពារសុវត្ថិភាព សុខសន្តិភាព អាយុជីវិតពលរដ្ឋ។ ថ្នាក់ដឹកនាំកម្ពុជាតែងតែតម្តល់ផលប្រយោជន៍ និងសេចក្តីសុខប្រជាពលរដ្ឋជាអាទិភាព។

សូមជម្រាបថាអំណោយរបស់សម្តេចប្រធានរដ្ឋសភា ដែលចែកជូនវីរកងព័ទ និងពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ នៅក្នុងឱកាសនេះ មានថវិកាចំនួន១០៥លានរៀល  ម៉ូតូ១២គ្រឿង អង្ករ១០០បាវ រួមនិងសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។ អំណោយទំាងអស់នេះជារបស់សម្តចប្រធានរដ្ឋសភាផ្ទាល់ និងទទួលពីសប្បុរជនមួយចំនួន ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង