**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

ក្រុមឧទ្ទាមនៅស៊ូដង់ បានឱ្យដឹងថា មនុស្សយ៉ាងហោច១០០០នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះរអិលបាក់ដីដ៏អាក្រក់ ដែលបានលេបត្របាក់ភូមិមួយទាំងស្រុង នៅតំបន់ជួរភ្នំ Marra ភាគខាងលិចប្រទេស

ខាទុំ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី១ ខែសីហា ក្រុមឧទ្ទាមនៅស៊ូដង់ បានឱ្យដឹងថា មនុស្សយ៉ាងហោច១០០០នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះរអិលបាក់ដីដ៏អាក្រក់ ដែលបានលេបត្របាក់ភូមិមួយទាំងស្រុង នៅតំបន់ជួរភ្នំ Marra ភាគខាងលិចប្រទេសអាហ្រ្វិកមួយនេះ ដោយបន្សល់ទុកមនុស្សតែម្នាក់គត់ នៅរស់រានមានជីវិត។

ក្រុមឧទ្ទាម Sudan Liberation Movement/Army បាននិយាយថា ហេតុការណ៍ខាងលើ បានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា បន្ទាប់ពីភ្លៀងបានធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នា។ ក្រុមឧទ្ទាមនេះ ដែលគ្រប់គ្រងតំបន់ខាងលើ ស្ថិតក្នុងតំបន់ Durfur របស់ស៊ូដង់ បានដង្ហោយសុំឱ្យអង្គការសហប្រជាជាតិ ក៏ដូចជាទីភ្នាក់ងារមនុស្សធម៌ដទៃទៀត ជួយដល់កិច្ចប្រឹងប្រែងទាញយកសាកសពជនរងគ្រោះ ដែលរួមមានទាំងបុរស ស្រ្តី និងកុមារ។ បើតាមក្រុម Sudan Liberation Movement/Army ភូមិរងគ្រោះ ត្រូវបានបំផ្លាញទាំងស្រុង។

គួរបញ្ជាក់ថា ប្រជាជនស៊ូដង់ ដែលរត់គេចពីសង្រ្គាមស៉ីវិលរវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា RSF នៅរដ្ឋ North Darfur បាននាំគ្នាជ្រកកោននៅតំបន់ជួរភ្នំ Marra បើទោះបីជាកន្លែងខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យក៏ដោយ។ សង្រ្គាមដែល អូសបន្លាយប្រមាណ២ឆ្នាំមកនេះ បាននិងកំពុងធ្វើឱ្យប្រជាជន ប្រឈមមុខនឹងវិបត្តិទុរ្ភិក្សធ្ងន់ធ្ងរ ហើយពួកគេត្រូវបានបង្ខំឱ្យរត់ព្រាត់ប្រាស ពីផ្ទះសម្បែងរបស់ខ្លួន ខណៈដែលរដ្ឋធានីនៃរដ្ឋ North Dafur គឺទីក្រុង Al-Fashir ស្ថិតក្រោមការបាញ់ផ្លោង៕

អត្ថបទដែលជាប់ទាក់ទង