**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់ទៅលើការជំរុញលើកទឹកចិត្តខ្លួនឯងគឺជាចំណុចដែលសំខាន់។ សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី “អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦” ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ សម្ដេចធិបតីបន្តថា ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills សំខាន់ ជំនាញទន់នេះសំដៅលើការអប់រំផ្នត់គំនិត ការគិតខណៈការកើតជំងឺបាក់ទឹកចិត្តច្រើននេះក៏អាចបណ្ដាលមកពីការខ្វះខាតជំនាញទន់លើការអនុវត្តការងារនេះដែរ។ ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីណែនាំថា ការដុះខាត់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ មិនថារៀនចល័ត ឬរៀននៅសាលា ទីមួយ គឺត្រូវឱ្យសិស្ស ឬយុវជនឱ្យយល់អំពីតម្លៃនៃការរៀននេះគឺជាជំនាញទន់ ឬ Soft skills ទីពីរឱ្យសិស្ស និងយុវជនយល់ថា គាត់មកអង្គុយរៀនេះ គឺមានមនុស្សច្រើនណាស់អត់ទាន់មានឱកាស គាត់នៅអង្គុយនេះនឹងកែប្រែអនាគតរបស់គាត់ ប៉ុន្ដែមានតែគាត់ខ្លួនឯងទេដែលអាចកែប្រែថាទៅថ្ងៃអនាគតគាត់នឹងទៅជាយ៉ាងណា នេះគឺជាការជំរុញជំនាញទន់ ឬ Soft skills ៕**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ

ឯកឧត្តម ហេង សួរ អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី របស់គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធី ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ១ ៤១៦នាក់ នៅតាមគណបក្សសង្កាត់ទាំង៧ នៃគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ ដែលពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ, គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ, គណៈកម្មាធិការគណបក្សសង្កាត់ទាំង៧ និងសាខាគណបក្សភូមិ/សហគមន៍ ចំនួនសរុបប្រមាណ ១ ៨០០នាក់ផងដែរ។

ឯកឧត្តម ហេង សួរ ក្នុងនាមថ្នាក់ដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋានពោធិ៍សែនជ័យ បានយកចិត្តទុកដាក់ជួយផ្តល់ការគាំទ្រទាំងថវិកា និងសម្ភារ: ដល់គណៈកម្មាធិការគណបក្សខណ្ឌ និងគណៈកម្មាធិការគណបក្សសង្កាត់ ក្នុងការពង្រឹងការងារគណបក្សនៅមូលដ្ឋានទាំងការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង តាមគោលការណ៍គណបក្ស គឺរក្សាចាស់បង្កើនថ្មី។

នាឱកាសនោះ ឯកឧត្តម ហេង សួរ បានសម្តែងនូវអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីបក្សគ្រប់លំដាប់ថ្នាក់ រួមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេស ការខិតខំកសាងសមាជិកថ្មីជាបន្តបន្ទាប់ ដែលបានធ្វើឱ្យកំណើនសមាជិកបក្សក្នុងខណ្ឌពោធិ៍សែនជ័យកើនឡើងគួរឱ្យកត់សំគាល់។

ឯកឧត្តមបានបញ្ជាក់ជូនអង្គពិធី អំពីប្រវត្តិស្នាដៃ និងសមិទ្ធផលបក្ស រចនាសម្ព័ន្ធបក្ស កម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងលើកឡើងពីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ទាំងខាងទស្សនៈគោលជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលជាចំណុចសំខាន់សមាជិកបក្សត្រូវយល់ដឹងឱ្យច្បាស់។

ឯកឧត្តមក៏បានស្នើឱ្យសមាជិកបក្សទាំងអស់ត្រូវយល់ឱ្យច្បាស់ពីចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សដូចមានចែងក្នុងបាវចនា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ដែលពាក្យនីមួយៗឆ្លុះបញ្ចាំងនូវដំណាក់កាលដែលត្រូវសម្រេចឱ្យបាន និងជាស្នូលសម្រាប់ដឹកនាំប្រទេសឈានទៅរកការរីកចម្រើនលើគ្រប់វិស័យ ដែលអ្វីៗទាំងអស់ គឺដើម្បីប្រជាជន។ ទន្ទឹមនឹងនេះ ត្រូវចាំថាគណបក្សដឹកនាំផ្អែកលើគោលការណ៍ សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ។ ចំណុចខ្លាំងទាំងនេះហើយដែលធ្វើឱ្យគណបក្សកាន់តែរឹងមាំនិងជឿជាក់ពីប្រជាជន ហើយសមាជិកគណបក្សចេះតែកើនឡើងជាបន្តបន្ទាប់រហូតមកដល់ជាង ៧លាននាក់ រហូតទទួលបានជោគជ័យរាល់ការបោះឆ្នោតគ្រប់អាណត្តិ៕

អត្ថបទដែលជាប់ទាក់ទង