**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក

លោក ដូណាល់ ត្រាំ ចង់ឱ្យមានការកាត់ទោសប្រហារជីវិត សម្រាប់បទឃាតកម្មនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី២៦ ខែសីហា បាននិយាយថារូបលោកចង់ឱ្យមានការកាត់ទោសប្រហារជីវិត សម្រាប់បទឃាតកម្មនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបលើអ្វីដែលលោកហៅថាជាការកើនឡើងយ៉ាងគំហុកនូវបទឧក្រិដ្ឋ ក្នុងរដ្ឋធានីមួយនេះ។

នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ថា «បើនរណាម្នាក់សម្លាប់នរណាម្នាក់ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន យើងនឹងស្វែងរកកាត់ទោសប្រហារជីវិត»។

លោកបន្ថែមថានេះជា វិធានការបង្ការយ៉ាងរឹងមាំបំផុត ហើយមនុស្សគ្រប់គ្នាក៏យល់ស្របដែរ។ ការទទូចចង់ឱ្យមានការកាត់ទោសប្រហារជីវិត កើតមានឡើងបន្ទាប់ពីលោក ត្រាំ បានដាក់ពង្រាយកងទ័ពឆ្មាំជាតិទៅកាន់ រដ្ឋធានីវ៉ាស៊ីនតោនគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ និងបានប្រើសិទ្ធិអំណាចគ្រប់គ្រងលើស្ថាប័នប៉ូលិលប្រចាំរដ្ឋនេះកាលពីដើមខែសីហាកន្លងទៅនេះ។

គួរបញ្ជាក់ថា រដ្ឋធានីវ៉ាស៊ីនតោន ឬគេស្គាល់ថា District of Columbia បានលុបចោលច្បាប់កាត់ទោសប្រហារជីវិតក្នុងឆ្នាំ១៩៨១។ លោក ត្រាំ បានព្រមានថារូបលោកក៏កំពុងពិចារណា ដាក់ពង្រាយកងទ័ពឆ្មាំជាតិទៅកាន់ទីក្រុងមួយចំនួនដឹកនាំបក្សប្រជាធិបតេយ្យដូចជា Chicago, New York និង Baltimore ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង