**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង

រយៈពេល៦ខែ សមត្ថកិច្ចខេត្តក្រចេះ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន៩២ករណី ចាប់ខ្លួនជនសង្ស័យ១៥៦នាក់

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន៩២ករណី ចាប់ខ្លួនជនសង្ស័យ១៥៦នាក់ និងដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៦០០កញ្ចប់ ស្មើ១,៧៨៣.៩៤ក្រាម ប្រាក់រៀលចំនួន៤៥៧,០០០រៀល និងសម្ភារៈមួយចំនួនទៀត។

នៅក្នុងអង្គពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» និងពិធីដុតបំផ្លាញគ្រឿងញៀន ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានបញ្ជាក់ថា ចំពោះការងារអនុវត្តច្បាប់ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មន្ត្រីអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានបន្តយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើស គ្រឿងញៀនគ្រប់ប្រភេទ។

ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បញ្ជាក់ថា ជាក់ស្តែងនៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ចំនួន៩២ករណី ចាប់ខ្លួនជនសង្ស័យចំនួន ១៥៦នាក់ (ស្រី៧នាក់) និងដកហូតបានសម្ភារៈវត្ថុតាង រួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៦០០កញ្ចប់ មានទម្ងន់ស្មើ១,៧៨៣.៩៤ក្រាម, សារធាតុមិនច្បាស់លាស់ចំនួន១កញ្ចប់ ទម្ងន់ស្មើ១.៨៧ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១៨គ្រឿង, ម៉ូតូចំនួន៥៨គ្រឿង, ទូរស័ព្ទចំនួន១២៨គ្រឿង, ប្រាក់រៀលចំនួន៤៥៧,០០០រៀល និងសម្ភារៈផ្សេងៗ មួយចំនួនទៀត។

ក្នុងឱកាសនោះ ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ បានកត់សម្គាល់ពីបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃស្ថានភាពគ្រឿងញៀននៅខេត្តក្រចេះ ដែលគប្បីផ្តោតការយកចិត្តទុកដាក់ដោះស្រាយជាបន្តទៀត រួមមាន៖

ទី១៖ មន្ត្រីអនុវត្តច្បាប់បានខិតខំប្រឹងប្រែងស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាន់តែមានការកើនឡើងជារៀងរាល់ឆ្នាំ។

ទី២៖ កាងារផ្សព្វផ្សាយពីផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន យើងធ្វើបានច្រើន ក៏ប៉ុន្តែហាក់នៅមិនទាន់មានប្រសិទ្ធិភាពនៅឡើយ។

ទី៣៖ ជនល្មើសដែលត្រូវបានផ្តន្ទាទោសរួចរាល់ហើយនៅពេលដែលចេញពីពន្ធនាគារមកវិញ ភាគច្រើនមិនមានការរាងចាលនៅតែធ្វើសកម្មភាពជួញដូរគ្រឿងញៀនឡើងវិញដដែល។

ទី៤៖ បទល្មើសជួញដូរគ្រឿងញៀនតូចតាចនៅក្នុងមូលដ្ឋាន ហាក់នៅមិនទាន់មានការថមថយនៅឡើយ។

ទី៥៖ ការប្រើប្រាស់គ្រឿងញៀន ដោយបំពានបានជ្រួតជ្រាបដល់ស្រទាប់យុវវ័យ និងរីករាលដាល ទៅដល់តំបន់ជនបទដាច់ស្រយាល។

ឯកឧត្ដម វ៉ា ថន បានបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកប្រធានបទនៃទិវាសម្រាប់ឆ្នាំ២០២៥ នេះ គឺ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» និងជាពិសេសការអនុវត្តផែនការស្តីពី គ្រឿងញៀន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គ្រប់ដំណាក់កាល ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ និងឆន្ទៈមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាកិច្ចការអាទិភាពមួយ ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការបន្តអនុវត្តនូវមរតកអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងវិធានការដ៏មុតស្រួចរបស់សម្តេច ស្តីពីការ «សម្អាតផ្ទះយើង សម្អាតចកចេញពីបឹង»៕

អត្ថបទដែលជាប់ទាក់ទង