**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន

ក្រសួងចំនួន២ ជួបប្រជុំគ្នា ដើម្បីពិគ្រោះយោបល់ លើការរៀបចំប្លង់គោល ផែនការនៃការប្រើប្រាស់ដី របស់ពលរដ្ឋរស់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប

ភ្នំពេញ៖ កាលពីថ្ងៃទី២៥សីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ រួមជាមួយក្រសួងវប្បធម៌ អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធយ៉ាងហោចណាស់ចំនួន១០ទៀត បានជួបប្រជុំគ្នា ដើម្បីពិគ្រោះយោបល់ លើការរៀបចំប្លង់គោល ផែនការនៃការប្រើប្រាស់ដី របស់ពលរដ្ឋរស់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប។

កិច្ចប្រជុំស្តីពី «ការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប» ធ្វើឡើងនៅទីរួមខេត្តសៀមរាប ក្រោមការដឹកនាំពីលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយការចួលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អាជ្ញាធរទន្លេសាប រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តទាំង៦នៅជុំវិញតំបន់បឹងទន្លេសាប។

ថ្លែងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ឧនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា កិច្ចពិគ្រោះយោបល់នេះជាជំហានដ៏សំខាន់មួយ សម្រាប់ស្វែងរកផែនទីឯកភាពការងារ លើការរៀបចំប្លង់គោល ផែនការនៃការប្រើប្រាស់ដី តាមរយៈការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងតំបន់បឹងទន្លេសាប។

ឯកឧត្ដមបន្ថែមថា ក្រោយភាគីពាក់ព័ន្ធកំណត់ផែនទីឯកភាពការងាររួច នឹងឈានទៅរៀបចំប្លង់គោលនៃការប្រើប្រាស់ដីទាំង១៦៥២ឃុំ នៅទូទាំងប្រទេស។

ឯកឧត្ដមក៏ចាត់ទុកផែនទីឯកភាពការងារនេះ គឺជាឧបករណ៍តម្រង់ទិសដើម្បីឈានទៅដាក់ចេញនូវផែនការប្រើប្រាស់ដី ដែលមានការឯកភាពគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ហើយអាចលើកស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកស្រុកនៅតំបន់ជុំវិញបឹងទន្លេសាប និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ ផ្អែកលើការប្រើប្រាស់ធនធានដី ដើម្បីកម្ពុជារស់បានដោយខ្លួនឯង និងឯករាជ្យម្ចាស់ការ៕

អត្ថបទដែលជាប់ទាក់ទង