**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋសភាកម្ពុជា ស្នើសុំភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរកម្ពុជា-ថៃ

ភ្នំពេញ៖ មុនចូលដល់ររបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ បានប្រកាសសារជាថ្មី គាំទ្រយ៉ាងពេញទំហឹងនិងជឿជាក់យ៉ាងមោះមុត ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរដាច់ខាត ក្នុងការអនុវត្តយ៉ាងម៉ឺងមាត់ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស និងស្តារសន្តិភាពពេញលេញឡើងវិញ។

សម្តេចបានគូសបញ្ជាក់ថា ដោយបទឈប់បាញ់នៅមានភាពផុយស្រួយនៅឡើយ រដ្ឋសភាកម្ពុជា ស្នើសុំ ភាគីថៃ អនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរ កម្ពុជា-ថៃ។ ជាមួយគ្នានេះរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណ ដឹងគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជន ការការពារបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា តាមរយៈ ការទូត និងការគោរពច្បាប់អន្តរជាតិ។

សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា” សន្តិភាព សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពស្នូលនៃ នយោបាយការបរទេសរបស់កម្ពុជា ដោយរាជរដ្ឋាភិបាលបានប្រឹងប្រែង ជាប្រចាំស្វែងរកសន្តិភាព និងដោះស្រាយជម្លោះជាមួយប្រទេសជិតខាង ដោយសន្តិវិធី ដើម្បីកសាងតំបន់ព្រំដែនរបស់យើងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍”។

ជាថ្មីម្តងទៀត រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងការកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម ភូមិថាំ វេឆាយៈឆៃ (Phumtham Wechayachai) នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ ដែលបានផ្តួចផ្តើម និងសហការរៀបចំដោយ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយក រដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងឯកឧត្តម ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយ មានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលបានសង្គ្រោះជីវិត និងជីវភាពរស់នៅរបស់ប្រជាជនរាប់សែននាក់ និងប្រទេសជាតិទាំងមូល។ កិច្ចប្រជុំនេះក៏បានបើកផ្លូវឱ្យមានកិច្ចប្រជុំ នៃគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃ៧ សីហា ឆ្នាំ២០២៥ ដែល បានឯកភាពលើ ១៣ ចំណុចដ៏សំខាន់សម្រាប់ការអនុវត្តបន្ត។

សម្តេចប្រធានរដ្ឋសភា ក៏បានអំពាវឱ្យមានការពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងការរៀបចំនីតិវិធី ប្រតិបត្តិការស្តង់ដា (Standard Operation Procedure) និងលក្ខខណ្ឌ គោល (Term of Reference) នៃការចរចាដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត។ ខ្ញុំក៏សូមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រឹងប្រែងដោយសុច្ឆន្ទៈពិតប្រាកដ ក្នុងការជំរុញនូវកិច្ចចរចានេះ ដើម្បីឈានទៅរកប្រក្រតីភាព ឡើងវិញ នូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ និងសន្តិភាពយូរអង្វែង។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងអំណរគុណដល់មិត្តអន្តរជាតិ ដែលបានជួយជំរុញឱ្យមាន បទឈប់បាញ់ ឃ្លាំមើល និងតាមដានសកម្មភាពនៃបទឈប់បាញ់នេះ ដើម្បីជំរុញឱ្យបទឈប់បាញ់កាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការ ជំរុញឱ្យមានការរៀបចំលក្ខខណ្ឌប្រតិបត្តិ នៃយន្តការតាមដានត្រួត ពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍បណ្តោះ អាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាប្រទេស ម៉ាឡេស៊ី ដើម្បីសង្កេតការណ៍ភ្លាមៗ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់ប្រទេស និងស្ថាប័នជាមិត្ត មានជាអាទិ៍ សហភាពអឺរ៉ុប ប្រទេសចិន ប្រទេសជប៉ុន កាកបាទក្រហមកម្ពុជា កាកបាទក្រហមអន្តរជាតិ អង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision) អង្គការយូនីសេហ្វ (UNICEF) និងអង្គភាពការពារកុមារ (Child Protection Unit) ដែលបានផ្តល់ ជំនួយមនុស្សធម៌ ដែលកំពុងត្រូវការជាចាំបាច់ សម្រាប់ជួយដល់ជន ភៀសសឹកកម្ពុជារាប់សែននាក់។ ទឹកចិត្តសប្បុរសនេះនឹងស្ថិតជាប់ក្រឳ បេះដូងប្រជាជនកម្ពុជាជានិច្ច។

ឆ្លៀតក្នុងឱកាសនេះដែរ និងជាថ្មីម្តងទៀត រដ្ឋសភាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនគ្រួសារវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជន ខ្មែរ ទាំងក្នុង និងក្រៅប្រទេស ដែលបានបង្ហាញពីស្មារតីស្នេហាជាតិ សាមគ្គីភាពរឹងមាំ ចូលរួមយ៉ាងសស្រាក់សស្រាំទាំងស្មារតី ថវិកា និងសម្ភារៈ បាន ប្រមូលផ្តុំគ្នា សម្តែងមតិគាំទ្រដល់សន្តិភាព គាំទ្រដល់កងកម្លាំងក្នុងការការពារបូរណភាពទឹកដី និងទាមទារឱ្យមានការដោះលែងយោធិនកម្ពុជាចំនួន ១៨រូប ដែលស្ថិតនៅក្រោមការឃុំគ្រងរបស់ទ័ពថៃជាបន្ទាន់ និងឥតលក្ខណ្ឌ។ សកម្មភាពទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងខឿនការពារជាតិរបស់ប្រជាជន និងការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងឧត្តម ប្រយោជន៍ស្នូលរបស់ប្រជាជាតិ៕

អត្ថបទដែលជាប់ទាក់ទង