**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីកំពុងតែព្យាយាមធ្វើរឿងគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីរារាំងមិនឱ្យជំនួបរវាងរូបលោក និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កើតឡើង

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសុក្រ ទី២២ ខែសីហា បាននិយាយថា រុស្ស៉ីកំពុងតែព្យាយាមធ្វើរឿងគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីរារាំងមិនឱ្យជំនួបរវាងរូបលោក និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កើតឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយអគ្គលេខាធិការអង្គការ NATO លោក Mark Rutte នៅទីក្រុងកៀវ លោក ហ្សេលេនស្គី បាននិយាយថា អ្នកទាំងពីរបានពិភាក្សាគ្នា អំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដែលស្រដៀងគ្នាទៅនឹងមាត្រា៥ របស់ NATO ដែលចាត់ទុកការវាយប្រហារលើសមាជិកណាមួយ ស្មើនឹងការវាយប្រហារលើសមាជិកទាំងអស់។

លោក ហ្សេលេនស្គី ធ្លាប់បានអំពាវនាវម្តងហើយម្តងទៀត ឱ្យលោក ពូទីន យល់ព្រមជួបចរចាគ្នាជាមួយលោក។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកប្រធានាធិបតីរុស្ស៉ី បានយល់ព្រមចំពោះជំនួបជាមួយលោក ហ្សេលេនស្គី ក្នុងកិច្ចសន្ទនាតាមទូរសព្ទ កាលពីដើមសប្តាហ៍នេះ អំឡុងពេលលោក ហ្សេលេនស្គី និងក្រុមមេដឹកនាំអឺរ៉ុប ធ្វើទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៉ីនតោន ដើម្បីជជែកអំពីសង្រ្គាមនៅអ៊ុយក្រែន។

យ៉ាងណាមិញ កាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា «រុស្ស៉ីនាពេលនេះកំពុងប្រឹងប្រែងធ្វើរឿងគ្រប់យ៉ាង ដែលពួកគេអាចធ្វើទៅបាន ដើម្បីរារាំងជំនួបនោះ មិនឱ្យកើតមានឡើង»។ លោកប្រធានាធិបតីអ៊ុយក្រែន បានបន្តថា «ផ្ទុយពីរុស្ស៉ី អ៊ុយក្រែនមិនខ្លាចជំនួបជាមួយមេដឹកនាំណាមួយឡើយ»។

ជាចុងក្រោយ លោក ហ្សេលេនស្គី ក៏បានបន្តអំពាវនាវឱ្យសម្ព័ន្ធមិត្តខ្លួន ដាក់ទណ្ឌកម្មថ្មីបន្ថែមលើទីក្រុងមូស្គូ ប្រសិនបើរុស្ស៉ីនៅតែបន្តមិនបង្ហាញការចាប់អារម្មណ៍ ចំពោះកិច្ចប្រឹងប្រែងស្វែងរកសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង