**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២

លោក ស៊ី ជីនពីង នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំរុស្ស៊ីលោក ពូទីន ប្រមុខUN និងប្រមុខរដ្ឋាភិបាលជាង២០ នៅចុងខែនេះ សម្រាប់កិច្ចប្រជុំនយោបាយ និងសន្តិសុខដែលមានបំណងពង្រឹងឥទ្ធិពលក្នុងតំបន់របស់មហាយក្សចិន

ប៉េកាំង៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីអូ ហ្គូទែរេស និងប្រមុខរដ្ឋាភិបាលជាង២០ នៅចុងខែនេះ សម្រាប់កិច្ចប្រជុំនយោបាយ និងសន្តិសុខដែលមានបំណងពង្រឹងឥទ្ធិពលក្នុងតំបន់របស់មហាយក្សចិន។

មេដឹកនាំមកពីប្លុកដែលលាតសន្ធឹងប្រហែលមួយភាគបួននៃពិភពលោកនឹងបង្ហាញផែនការថ្មីដើម្បីធ្វើឱ្យទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅ ក្នុងកំលុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុងធានជីនចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី១។ ខែកញ្ញា។ នេះបើតាមឧបការីរដ្ឋមន្ត្រីការបរទេស លោក លីវ ប៊ីន (Liu Bin) បានប្រាប់សន្និសីទសារព័ត៌មានស្តីពីការរៀបចំកិច្ចប្រជុំកំពូលនៅថ្ងៃទី២២ ខែសីហា។

ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសឃីន (Masoud Pezeshkian) និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ស្ថិតក្នុងចំណោមអ្នកដែលបានអញ្ជើញឱ្យចួលរួម។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ។

លោក ប៊ីន បានលើកឡើងថា៖«ស្ថានភាពអន្តរជាតិកាន់តែមានភាពចលាចល និងស្មុគស្មាញ វាកាន់តែមានសារសំខាន់សម្រាប់ប្រទេសទាំងអស់ក្នុងការពង្រឹងឯកភាព និងកិច្ចសហប្រតិបត្តិការ។ ជាមួយនឹងស្ថិរភាពនិងភាពធន់របស់អង្គការសហប្រតិបត្តិការសៀងហៃ យើងអាចដោះស្រាយភាពមិនច្បាស់លាស់ និងកត្តាដែលមិនអាចទាយទុកជាមុនបាន… និងបង្កើតបរិយាកាសអំណោយផលនៃសន្តិភាពយូរអង្វែង»។

លោកបានបញ្ជាក់ថា កិច្ចប្រជុំកំពូលនឹងបញ្ចប់ដោយការចុះហត្ថលេខា និងការចេញផ្សាយសេចក្តីប្រកាសធានជីន។ ការជួបជុំនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលរដ្ឋធានីប៉េកាំងរៀបចំព្យុហយាត្រាយោធាដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

គួររំឭកថា នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ២០២៤ នៅរដ្ឋធានីអាស្តាណាប្រទេសកាហ្សាក់ស្ថាន មេដឹកនាំបានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការលើការប្រឆាំងភេរវកម្មក្នុងតំបន់ ថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចឌីជីថល៕

អត្ថបទដែលជាប់ទាក់ទង