**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល

ឯកឧត្តម ខូយ រីដា ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីអនុវត្តតាមលិខិត របស់ទីស្តីការគណៈរដ្ឋមន្ត្រី

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការថ្នាក់ខេត្ត នាថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលប្រជុំធំថ្មីសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការ និងអនុគណៈកម្មការ ដែលមានក្នុងសេចក្តីសម្រេចលេខ០៨២/២៥ សសរ.ខពស ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដើម្បីអនុវត្តលិខិតលេខ ២២៦សជណ.ឧរ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំនេះ បានការចូលរួមពីលោកអភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទាំង៦ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលស្រុកវាលវែង និងអភិបាលស្រុកភ្នំក្រវាញ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ខូយ រីដា បានថ្លែងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រកាសអំពីសមាសភាព ផ្អែកលើសេចក្តីសម្រេចលេខ០៨២/២៥ សសរ.ខពស ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ស្តីពីការបង្កើតគណៈកម្មការថ្នាក់ខេត្ត និងអនុគណៈកម្មការ ដើម្បីអនុវត្តលិខិតលេខ ២២៦សជណ.ឧរ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលក្នុងនោះក៏មានសមាសភាពចូលរួមពី ថ្នាក់ជាតិ អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារក្រសួងរ៉ែ និងថាមពល និងសមាសភាពថ្នាក់ខេត្តមួយចំនួនទៀត។

ឯកឧត្តមបន្តថា ស្មារតីលិខិតលេខ ២២៦ សជណ.ឧរ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខេត្តពោធិ៍សាត់ គឺជាខេត្តទី១ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តមុនគេ។ ដូច្នេះគណៈកម្មការ អនុគណៈកម្មការ ត្រូវពិនិត្យ និងរៀបចំតួនាទីភារកិច្ច ក្នុងក្រុមការងារតាមឃុំនីមួយៗ ជាពិសេស ត្រូវរៀបចំជារបាយការណ៍ ប្រចាំថ្ងៃ ជូនប្រធានគណៈកម្មការថ្នាក់ខេត្ត និងរបាយការណ៍លទ្ធផលការងារ ជូនទៅលោកប្រធានក្រុមការងារអន្តរក្រសួង ព្រមទាំងប្រមុខរាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តម ស្នើដល់គណៈកម្មការថ្នាក់ខេត្ត និងអនុគណៈកម្មការ ដែលមានក្នុងសេចក្តីលេខ០៨២/២៥ សសរ.ខពស ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ត្រូវចូលរួមអនុវត្តការងារ ឱ្យបានត្រឹមត្រូវ ម៉ត់ចត់ ច្បាស់លាស់ និងត្រូវរៀបចំឱ្យមានជាទម្រង់បែបបទ ឯកសារពាក់ព័ន្ធជាស្តង់ដារួមមួយ សម្រាប់អនុគណៈកម្មការនីមួយៗ។

ក្នុងឱកាសនោះឯកឧត្តម ខូយ រីដា បានដាក់ចេញនូវគោលការណ៍ ដូចខាងក្រោម៖
ទី១៖ បង្កើតក្រុមTelegram ទទួលបន្ទុកតាមអនុគណៈកម្មការនីមួយៗ
ទី២៖ អនុគណៈកម្មការនីមួយៗ ត្រូវរៀបចំកិច្ចប្រជុំបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវ ឱ្យបានត្រឹមត្រូវច្បាស់លាស់
ទី៣៖ ប្រធានអនុគណៈកម្មការនីមួយៗ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងត្រូវរាយការណ៍ជាប្រចាំ អំពីលទ្ធផលការងារ និងបញ្ហាប្រឈមនានា ដើម្បីស្នើសុំមតិដឹកនាំបន្ត ហើយ ប្រធានអនុគណៈកម្មការនីមួយៗ ត្រូវរាយការណ៍ និងសុំយោបល់ មកប្រធានគណៈកម្មការ
ទី៤៖ រៀបចំទម្រង់របាយការណ៍ប្រចាំថ្ងៃ សម្រាប់អនុគណៈកម្មការនីមួយៗ ដើម្បីរាយការណ៍មកគណៈកម្មការថ្នាក់ខេត្ត៕

អត្ថបទដែលជាប់ទាក់ទង