**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ទ្រឹស្តីភ្នំពីរ៖ បដិវត្តន៍បៃតងដែលផ្តើមចេញពីភូមិជីករ៉ែតូចមួយទៅកាន់ពិភពលោក

នៅក្នុងភូមិ Yu ដែលជាភូមិតូចមួយស្ថិតនៅតំបន់ភ្នំនៃខេត្ត Zhejiang ភាគខាងកើតរបស់ប្រទេសចិន លោក Pan Chunlin អាយុ ៦២ ឆ្នាំនៅតែចងចាំរដូវក្តៅកាលពី ២០ ឆ្នាំមុនដែលបានផ្លាស់ប្តូរជោគវាសនារបស់គាត់។ នៅខែសីហាឆ្នាំ ២០០៥ នៅពេលដែលសូរបំផ្ទុះគ្រាប់រំសែវបានឈប់ជាដរាបនៅអណ្តូងរ៉ែភូមិ Yu ម្ចាស់អណ្តូងរ៉ែមិនអាចនឹកស្មានថា ការបោះបង់ប្រាក់ចំណូលប្រចាំឆ្នាំនៃការជីកយករ៉ែជិតមួយលានយាន់នឹងនាំមកប្រាក់ចំណូលកាន់តែច្រើនជាងនៅពីរទសវត្សរ៍បន្ទាប់។ សព្វថ្ងៃនេះ ផ្ទះសំណាក់របស់គាត់បានស្វាគមន៍ភ្ញៀវទេសចរជាង ៦ ម៉ឺននាក់ក្នុងមួយឆ្នាំ ដែលបង្កើតប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៤ លានយាន់។ ស្រុកកំណើតរបស់គាត់គឺភូមិ Yu ទទួលបានងារជា “ភូមិទេសចរណ៍ល្អបំផុតរបស់ពិភពលោក” ពីអង្គការសហប្រជាជាតិ។
ការផ្លាស់ប្តូរដែលលោក Pan បានជួបប្រទះបានកើតចេញពីពាក្យសម្តីប្រកបដោយប្រាជ្ញាដែលថា “ទឹកថ្លាភ្នំបៃតង គឺជាភ្នំមាសភ្នំប្រាក់” ។ គោលគំនិតនេះ ត្រូវបានគេស្គាល់ថាជា”ទ្រឹស្តីភ្នំពីរ” វាគឺលើកឡើងដោយលោក Xi Jinping ដែលពេលនោះជាអភិបាលខេត្ត Zhejiang ក្នុងដំណើរទស្សនកិច្ចទៅកាន់ភូមិ Yu កាលពី ២០ ឆ្នាំមុន។ ការបោះពុម្ភផ្សាយសៀវភៅ«សម្រង់អត្ថបទស្តីពីអរិយធម៌អេកូឡូស៊ីរបស់លោក Xi Jinping»នៅឆ្នាំ ២០២៥ បានកត់ត្រាជាប្រព័ន្ធអំពីរបៀបដែលគំនិតនេះបានវិវត្តទៅជាយុទ្ធសាស្ត្រជាតិ ហើយទីបំផុតបានជំរុញឱ្យមានបដិវត្តន៍បៃតងជាសកល។
ទិន្នន័យថ្មីបំផុតបានបង្ហាញថា ភូមិ Yu ដែលជាភូមិធ្លាប់ពឹងផ្អែកលើការជីកយករ៉ែសម្រាប់ការចិញ្ចឹមជីវិត ឥឡូវនេះបានបង្កើតជាខ្សែសង្វាក់ឧស្សាហកម្មអេកូឡូស៊ីចម្រុះ “ការពារបរិស្ថាន + ទេសចរណ៍ + បច្ចេកវិទ្យា” ដែលរកចំណូលបានជាង ៥ ពាន់លានយាន់ក្នុងមួយឆ្នាំ។
ការអនុវត្តដោយជោគជ័យរបស់ភូមិតូចមួយនេះបង្ហាញយ៉ាងរស់រវើកនូវវិធីសាស្រ្តសំខាន់ៗចំនួនបីក្នុងការប្រែក្លាយទឹកថ្លាភ្នំបៃតងឱ្យទៅជាភ្នំមាសភ្នំប្រាក់៖ ទីមួយ វាបំបែកគំនិតចាស់គំរឹលដែលថា ការការពារបរិស្ថានត្រូវតែលះបង់ការអភិវឌ្ឍសេដ្ឋកិច្ច និងបានស្វែងរកវិធីថ្មី ដើម្បីប្រែក្លាយធនធានធម្មជាតិដូចជាខ្យល់បរិសុទ្ធ ទឹកអូរស្អាត និងព្រៃឈើខៀវស្រងាត់ទៅជាប្រាក់ចំណូលជាក់ស្តែង។ ទី២ ផ្តោតលើការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី និងកសិកម្មសរីរាង្គ ធ្វើឱ្យទេសភាពដ៏ស្រស់ស្អាតរបស់ភូមិក្លាយជាកន្លែងទាក់ទាញពិសេសសម្រាប់ភ្ញៀវទេសចរ និងការវិនិយោគ។ ទីបី តាមរយៈវិធីសាស្រ្តដែលរដ្ឋាភិបាលកំណត់ច្បាប់ សហគ្រាសវិនិយោគទុន និងប្រតិបត្តិការ ហើយអ្នកភូមិចូលរួមយ៉ាងសកម្ម មនុស្សគ្រប់គ្នាទទួលបានអត្ថប្រយោជន៍។ ជាឧទាហរណ៍ រដ្ឋាភិបាលសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ សហគ្រាសអភិវឌ្ឍគម្រោងទេសចរណ៍ ហើយអ្នកភូមិបើកផ្ទះសំណាក់ ឬធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍ ដោយម្នាក់ៗរួមចំណែកកម្លាំងរៀងៗខ្លួន។
ទ្រឹស្តីភ្នំពីររបស់លោក Xi Jinping មិនត្រឹមតែត្រូវបានដាក់ឱ្យអនុវត្តនៅទូទាំងប្រទេសចិនប៉ុណ្ណោះទេ ក៏ថែមទាំងកំពុងឆ្លងព្រំដែនជាតិ និងបង្កឱ្យមានចលនាបៃតងជាសកល។ ក្រោមគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់ និងផ្លូវ” គម្រោងកំពង់ផែ Chancay ដែលសហការដោយចិននិងប៉េរូបានក្លាយជាគំរូដ៏រស់រវើកនៃការធ្វើអន្តរជាតិតូបនីយកម្មខាងហេដ្ឋារចនាសម្ព័ន្ធបៃតង។ តាមរយៈការច្នៃប្រឌិតស្នូលចំនួនបី គម្រោងនេះបានប្រែក្លាយគំនិតអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិនទៅជាស្តង់ដារបច្ចេកទេសដែលអាចចម្លងបាន៖ ទីមួយ ប្រើប្រាស់បច្ចេកវិទ្យាទំនើបកាត់បន្ថយសំឡេងរំខាននិងធូលី៤០%ពីការសាងសង់។ ទីពីរ បង្កើតប្រព័ន្ធវដ្ដទឹកឆ្លាតវៃ សម្រេចបាននូវអត្រាសន្សំទឹក ២៥%។ ទីបី បង្កើតបណ្តាញត្រួតពិនិត្យអេកូឡូស៊ីឆ្លងដែន ដែលមិនបង្កផលប៉ះពាល់ដល់សត្វស្លាបនៅក្នុងតំបន់ដីសើមជុំវិញ ។
អត្ថប្រយោជន៍អេកូឡូស៊ីរបស់កំពង់ផែ Chancay ក៏បានជំរុញដំណើរការសេដ្ឋកិច្ចផងដែរដោយវាបង្កើតបាន ៧៧៧ លានដុល្លារអាមេរិកក្នុងរយៈពេលត្រឹមតែប្រាំមួយខែនៃប្រតិបត្តិការ ហើយត្រូវបានកំណត់ជា “គម្រោងគំរូជាតិនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ” ដោយរដ្ឋាភិបាលប៉េរូ។
ដូចគ្នានឹងគម្រោងកំពង់ផែ Chancay គំនិតអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិនបាននិងកំពុងផ្តល់ដំណោះស្រាយដល់វិស័យហេដ្ឋារចនាសម្ព័ន្ធពិភពលោកតាមរយៈគំរូនីមួយៗសិក្សាដោយរួមបញ្ចូលគ្នានូវតម្រិះប្រាជ្ញាបូព៌ាជាមួយនិងភាពប៉ិនប្រសប់ផ្នែកបច្ចេកវិទ្យា។ ពីផែនការ “Green Great Wall” របស់ទ្វីបអាហ្រ្វិក ទៅកាន់ “ច្រករបៀងថាមពលស្អាត” របស់អាស៊ីអាគ្នេយ៍ ការចូលរួមរបស់ប្រទេសចិននៅក្នុងគម្រោងបរិស្ថានជាង ៣០០ បានអនុវត្តជាក់ស្តែងនូវគោលគំនិតដែលថា “ទឹកថ្លាភ្នំបៃតង គឺជាភ្នំមាសភ្នំប្រាក់” ។ របាយការណ៍ឆ្នាំ ២០២៥ របស់កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ការរួមចំណែករបស់ប្រទេសចិនចំពោះកំណើនបៃតងសកលបានឈានដល់ ៣៤% ហើយតួលេខនេះនៅតែបន្តកើនឡើង៕

អត្ថបទដែលជាប់ទាក់ទង