**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មលើចៅក្រមពីររូប និងព្រះរាជអាជ្ញាពីររូបនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជុំវិញការកំណត់គោលដៅលើមេដឹកនាំអ៊ីស្រាអែល

វ៉ាស៊ីនតោន៖ រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើចៅក្រមពីររូប និងព្រះរាជអាជ្ញាពីររូបនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ( ICC) ជុំវិញការកំណត់គោលដៅលើមេដឹកនាំអ៊ីស្រាអែល និងការសម្រេចចិត្តកន្លងមកក្នុងការស៊ើបអង្កេតលើមន្ត្រីអាម៉េរិក។

នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ បានហៅតុលាការនេះថា ជាការគំរាមកំហែងសន្តិសុខជាតិ ដែលជាឧបករណ៍សម្រាប់ច្បាប់ប្រឆាំងនឹងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល។ ចំណាត់ការនេះ បានទាក់ទាញការខឹងសម្បារពីប្រទេសបារាំង និងអង្គការសហប្រជាជាតិ។

រដ្ឋធានីប៉ារីស ជំរុញឱ្យរដ្ឋធានីវ៉ាស៊ីនតោន ដកទណ្ឌកម្មនេះវិញ ខណៈតុលាការ ICC បានបដិសេធទណ្ឌកម្មនេះ ដោយហៅវាថា ជាការវាយប្រហារជាក់ស្តែងប្រឆាំងនឹងឯករាជ្យភាពនៃស្ថាប័នតុលាការដែលមិនលម្អៀង។ ការដាក់ទណ្ឌកម្មលើកទីពីរ កើតឡើងតិចជាងបីខែបន្ទាប់ពីរដ្ឋបាលត្រាំបានចាត់វិធានការដែលមិនធ្លាប់មានពីមុនមក ទៅលើចៅក្រម ICC ចំនួនបួននាក់ ដាច់ដោយឡែកពីគ្នា។

រដ្ឋធានីវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើលោក នីកូឡាស យ៉ាន់ ហ្គីលូ (Nicolas Yann Guillou), លោកស្រី ណាហ្សាត សាមេម ខាន់ (Nazhat Shameem Khan), លោក ម៉ាមេ ម៉ាន់ឌីយ៉េ ណីអាំង (Mame Mandiaye Niang) និងលោកស្រី គីមប៊ឺលី ប្រូស្ត (Kimberly Prost)។ នេះបើយោងតាមរតនាគារ និងក្រសួងការបរទេសសហរដ្ឋអាម៉េរិក។

មន្ត្រី​ទាំងអស់​ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​​អ៊ីស្រាអែល និង​សហរដ្ឋអាម៉េរិក។ លោក រូប៊ីអូ បានថ្លែងយ៉ាងដូច្នេះថា៖«សហរដ្ឋអាម៉េរិកមានភាពច្បាស់លាស់ និងខ្ជាប់ខ្ជួនក្នុងការប្រឆាំងចំពោះនយោបាយរបស់ ICC ការរំលោភបំពានអំណាច ការមិនយកចិត្តទុកដាក់ចំពោះអធិបតេយ្យភាពជាតិរបស់យើង និងការរំលោភលើប្រព័ន្ធតុលាការខុសច្បាប់»។

ចំណាត់ការនេះ អាចក្លាយជាចំណុចរារាំងដល់ដំណើរការរបស់តុលាការ និងការិយាល័យរបស់ព្រះរាជអាជ្ញា នៅពេលពួកគេដោះស្រាយជាមួយសំណុំរឿងសំខាន់ៗ រួមទាំងការចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ជុំវិញការឈ្លានពានលើអ៊ុយក្រែន។ ICC មានយុត្តាធិការលើអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសសមាជិកចំនួន១២៥ ប៉ុន្តែប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាម៉េរិក ចិន រុស្ស៊ី និងអ៊ីស្រាអែល មិនទទួលស្គាល់សិទ្ធិអំណាចរបស់តុលាការនេះទេ៕

អត្ថបទដែលជាប់ទាក់ទង