**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំរៀបចំវេចខ្ចប់ និងដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ និងសម្ភារផ្សេងៗ យកទៅប្រគល់ជូនជនភៀសសឹក និងកងទ័ពជួរមុខ

ភ្នំពេញ៖ នៅថ្ងៃទី១៧ និងទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារមកពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (ធនាគារ វីង ,CBS , សែលកាត) និងសិល្បករសិល្បការិនី មកពី សមាគមសិល្បករខ្មែរ រៀបចំវេចខ្ចប់សម្លៀកបំពាក់ សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគចម្រុះ ដូចជា អាហារក្រៀម អង្ករ គ្រឿងទេស អាវភ្លៀង ថ្នាំពេទ្យ ភេសជ្ជៈ និងនំចំណីសម្រាប់កុមារ ដើម្បីនាំយកទៅចែកជូនដល់បងប្អូនជនភៀសសឹក និងបងៗវីរកងទ័ព។

តាមរយៈអ្នកគ្រប់គ្រងមូលនិធិ ទ្រទ្រង់ជនភៀសសឹក បានបញ្ជាក់ថា សម្លៀកបំពាក់ សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគចម្រុះទាំងនេះ បានទទួលពីកម្លាំងសាមគ្គីរបស់សប្បុរសជនមកពីគ្រប់ទិសទីតាមរយៈ «មូលនិធិទ្រទ្រង់ជនភៀសសឹក » ដែលបានផ្តួចផ្តើមឡើងដោយអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ។

អ្នកគ្រប់គ្រងមូលនិធិ បានបញ្ជាក់បន្ថែមថា នេះជាលើកទីបួនហើយ ដែលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកមូលនិធិទ្រទ្រង់ជនភៀសសឹក ទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋជា ជនភៀសខ្លួននៅជំរំសុវត្ថិភាព និងបងៗវីរកងទ័ពការពារទឹកដីពីការឈ្លានពានរបស់ថៃ ។

តាមការគ្រោងទុក លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នឹងដឹកនាំយកនូវសម្លៀកបំពាក់ សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដែលបានវេចខ្ចប់ទាំងអស់នេះ ទៅចែកជូនដល់ជនភៀសសឹក និង វីរកងទ័ព ដោយផ្ទាល់តែម្តង។

សូមបញ្ជាក់ថា មូលនិធិទ្រទ្រង់ជនភៀសសឹក បានកើតឡើងដោយគំនិតផ្តួចផ្តើមដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្រោមកិច្ចសហការរួមជាមួយសមាគមសិល្បករខ្មែរ ធនាគារវីង ក្រុមហ៊ុន CBS ក្រុមហ៊ុន សែលកាត និងដោយមានការគាំទ្រពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ មូលនិធិនេះ បង្កើតឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែន តាមរយៈការកៀរគរថវិកា និងអំណោយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស៕

អត្ថបទដែលជាប់ទាក់ទង