**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ បាននិងកំពុងបន្តជំរុញយុទ្ធនាការ​ក្នុងការជួយចុះឈ្មោះរកការ​ងារជូនពលករ​ដែលត្រឡប់​មកពីប្រទេស​ថៃនៅតា​មសហ​គ្រាស ក្រុម​ហ៊ុន និងរោងចក្រទូទាំងប្រទេស

ភ្នំពេញ៖អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ក្រសួង បាន​ចាប់ផ្តើម​បើកយុទ្ធនាការចុះផ្ទាល់នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែល​ប្រតិបត្តិការនេះ​នឹងបន្ត​ធ្វើរហូតដល់​គ្រប់​គោល​ដៅសហ​គ្រាស ក្រុម​ហ៊ុន និងរោងចក្រទូទាំងប្រទេស ដើម្បីក្តាប់​ជាប់​នូវព័ត៌មានតម្រូវការការងារ បញ្ហាប្រឈម និងជួយសម្របសម្រួល​ជាមួយ​អ្នកគ្រប់​គ្រង​ផ្នែក​ជ្រើសរើស​កម្លាំង​ពលកម្ម​នៃសហ​គ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលផ្តល់ការអនុគ្រោះទទួល​យកបង​ប្អូនពលករខ្មែរ​ដែលទើប​​ត្រឡប់​មកពីប្រទេសថៃឱ្យ​ទទួល​បានឱកាស​ការ​ងារ​នៅតាម​សហ​គ្រាស ក្រុម​ហ៊ុន និង​រោង​ចក្រ​ទាំង​អស់​នោះ។

ទន្ទឹមនឹងនេះ ក៏ជាឱកាសមួយដែល​បង្កើន​នូវភាព​ជាដៃគូយ៉ាងជិត​ស្និទ្ធថែមទៀតរវាងអ្នកគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុងការរួម​គ្នា​ក្នុង​ស្មារតីខ្មែរស្រឡាញ់ខ្មែរ ខែ្មរជួយរកការងារ​ឱ្យខ្មែរ ដើម្បីជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិយើងឱ្យកាន់តែរីកចំរើនរឹងមាំថែមទៀត។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានថ្លែងអំណរគុណ​ចំពោះការ​ផ្ដល់​ឱកាស​ការងារ និង​ទទួលយកប​ងប្អូន​​ពលករ​​ខ្មែរដែល​​ទើប​ត្រឡប់​​មកពី​ថៃ​ឱ្យ​ចូល​បម្រើ​​ការ​​ងារ និងផ្តល់កិច្ចសហការសម្របស​ម្រួលដោ​យយក​ចិត្តទុ​កដា​ក់ និងទ​ន់ភ្លន់ពី​សំ​ណា​ក់​ស​ហ​គ្រា​ស​ ក្រុម​ហ៊ុន​ រោង​​ចក្រ ដល់ប​ងប្អូ​នព​លក​រ។ ការចុះ​​ទៅកាន់​សហ​គ្រាស ក្រុម​ហ៊ុន និងរោងចក្រពីសំណាក់ថ្នាក់​ដឹកនាំនា​ពេល​នេះ ក៏ដើម្បី​ផ្ដល់​ភាព​​កក់​ក្ដៅ​​ដល់បងប្អូនពលក​រខ្មែរដែល​ទើបទទួល​បានការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រផ​ងដែរ។

បន្ថែមពីនេះ យុទ្ធនាការនេះក៏នឹងជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ​យកចិត្ត​ទុកដាក់បំ​ផុតនៅថ្ងៃ​ចូ​ល​ធ្វើ​ការដំបូង​របស់​ពលករ និងសម្រួលឱ្យ​​មាន​ការ​បើក​​ប្រាក់​ឈ្នួល​​ដោយ​​ផ្ទាល់​​ដៃ ឬតាមមធ្យោបាយបណ្តោះអាសន្នណា​មួយ ដើ​ម្បី​ប​ង្កភាពងាយស្រួលបន្ថែមទៀត​ជូ​​នបង​ប្អូន​ពលករ ហើយលើស​ពីនេះ ក្រសួងក៏​នឹងជំ​រុញ​ឱ្យ​សហ​​គ្រា​ស ក្រុម​ហ៊ុន និង​រោង​ចក្រ សហការ​ផ្ដល់ព័ត៌​មានអំពី​តម្រូវ​ការកម្លាំង​ពលកម្ម​មកក្រសួងរៀ​ងរា​ល់ ២សប្តាហ៍ម្តង និង​ការចូល​រួមវេទិកាការងារ ឬយុទ្ធ​​នាការ​ស​ម្ភាស​ជ្រើស​រើ​ស​បុគ្គ​លិក​ដោយ​​ផ្ទា​ល់ ឬតាម​រយៈ​ប្រព័ន្ធ Zoom ដែលក្រ​សួង​រៀបចំ​ក្នុង​​ករណី​​មានតម្រូវ​​ការជ្រើសរើសបុគ្គលិក៕

អត្ថបទដែលជាប់ទាក់ទង