**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

អភិបាលខេត្តបន្ទាយមានជ័យ ចែកអំណោយជូនជនភៀសសឹកជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកថ្មពួក ១០០០គ្រួសារ

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយរបស់អ្នកឧកញ៉ា អុឹង សែ និងលោកជំទាវ អ្នកឧញ៉ា តាំង វួចឡាយ អគ្គនាយកក្រុមហ៊ុនមេរបស់ ភីធីស៊ី គ្រុប រួមនឹង VELEA Gastropub ដែលជាបុត្រសម្ពន័របស់ក្រុមហ៊ុន ភីធីស៊ី គ្រុប បានផ្តួចផ្តើមបង្កើត “មូលនិធិ 𝐕𝐄𝐋𝐄𝐀 ស្មារតីជាតិខ្មែររួបរួមគ្នា” ព្រមទាំងសហការី ដេីម្បីជូនដល់ជនភៀសសឹក នៅក្នុងភូមិសាស្ត្រឃុំគោករមៀត និងឃុំបន្ទាយឆ្មារ ស្ថិតនៅក្នុងស្រុកថ្មពួក ដែលជាឃុំ ជាប់នឹងព្រំដែនកម្ពុជា-ថៃ សរុបចំនួន១០០០គ្រួសារ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណទៅដល់អ្នកឧកញ៉ា អ៉ឹង សែ អគ្គនាយកក្រុមហ៊ុនPTC និងលោកជំទាវ ដែលបានសហការជាមួយរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលស្រុកពួក នាំយកអំណោយ មកចែកជូនដល់បងប្អូនជនភៀសសឹក ដែលរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិឃុំគោករមៀត និងឃុំបន្ទាយឆ្មារ។

ឯកឧត្ដម បានបញ្ជាក់ថាទោះស្ថិតក្នុងកាលៈ ទេសៈ ណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា តែងតែនៅក្បែរបងប្អូនប្រជាពលរដ្ឋជានិច្ច។ ហេីយសូមឱ្យបងប្អូនជឿជាក់ប្រមុខរាជរដ្ឋាភិបាល ដែលសម្តេច លោកខិតខប្រឹងប្រែង ដេីម្បីធ្វេីយ៉ាង ឱ្យបញ្ហាព្រំដែន និងវិលទៅរកសភាពដេីមវិញ។

ក្នុងឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី និងអ្នកឧកញ៉ា អ៉ឹង សែ ក៏បានផ្តល់ស្បៀង រួមមានគ្រឿងឧបភោគបរិភោគ អង្រឹង រួមនឹងថវិកា ជូនដល់កងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង